ពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធទ្រង់បាត្រ​ និង​ អគ្គសាវ័កចំនួន​៥៨​ព្រះអង្គ​នៅវត្តនិមិត្តសុធីរាម

0

បន្ទាយមានជ័យ៖ពិធីពុទ្ធាភិសេកនេះជាប្រពៃណី ដែលពុទ្ធបរិស័បានធ្វើអស់កាលយូរ​អង្វែងមកហើយ នឹងជាប់មានដរាបមកដល់យើងសព្វថ្ងៃនេះ។​​ជាស្ដែង នាចុង​សប្ដាហ៍​កន្លង​ទៅ នៅវត្តនិមិត្តសុធីរាម(កូនដំរី) សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ប្រារព្ធ​ពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធទ្រង់បាត្រ​ និង​ អគ្គសាវ័កចំនួន​៥៨​ព្រះអង្គ ។​ពិធីបុណ្យមួយនេះ ត្រូវបានប្រារព្ធឡើងក្រោមគំនិតផ្ដួចផ្តើម ដោយលោក​ឧកញ៉ា ឡាច ប៊ុនលីម និងលោកជំទាវ លោកគ្រូចិនសែ អ៊ុង ផាន់ណារឹទ្ធ លោក​ស្រី សៅ សុទ្អា ព្រមទាំង​បុត្រ​ និងសប្បុ រសជនជាច្រើននាក់ទៀត បានចូលរួមក្នុងពិធីនោះយ៉ាងច្រើនកុះករ ។
ការរៀបចំពិធីបុណ្យពុទ្ធាភិសេកនេះ គឺជាការបញ្ជាក់នូវដំណាក់កាលព្រះប្រសូត្រ និងដំណាក់កាលព្រះវិន័យហើយក៏ស្របទៅនឹងការរីកចម្រើននិងសុខសន្តិភាពពេញផ្ទៃប្រទេសក្រោមការដឹកនាំ របស់សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា បានជំរុញឱ្យមានការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
ការ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​យ៉ាង​ច្រើន​​កសាង​សមិទ្ធ​ផល​ថ្មី​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា គឺជា​ការ​បញ្ជាក់​ពី​ការ​រីក​ចម្រើន​បន្ថែម​ទៀត ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​​ ពិសេស​ជួយ​ឲ្យ​វត្ត​កាន់តែ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត ស័ក្តិ​សមជា​កន្លែង​គោរព​បូជា​របស់​ពុទ្ធបរិស័ទ ព្រមទាំង​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​នៅ​ខេត្ត ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​ឡើង​៕ដោយ៖ ឃិន គន្ធា