សៀមរាប៖ អាជ្ញាធរជាតិអប្សរា ដែល សហការជាមួយវិស័យឯកជនបានរៀបចំពិធី បួងសួងសុំសេចក្តី សុខតាម ទំនៀមបុរាណបែបពុទ្ធសាសនា និងព្រហ្មញ្ញសាសនានៅលើប្រាសាទភ្នំ បាខែង ក្រោមធិបតីភាព ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងសហការី ព្រះ
សង្ឃ រួមទាំងប្រជាពលរដ្ឋចូលរួមយ៉ាង កុះករ នៅ ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
ពិធីបួងសួងនេះ រៀបចំឡើងក្នុងគោលបំណងរំលឹកគុណដល់អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ និង បុព្វការីជន ដែលបានកសាង និងថែរក្សាប្រាសាទ បុរាណ ទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដែល បានបន្សល់ទុកកេរ្តិ៍ដំណែល ព្រមទាំង បាន ផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់កូនចៅ ជំនាន់ក្រោយ ព្រម ទាំង ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕








































