កំពង់ឆ្នាំង :នៅព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២១ ការិយាល័យបេឡាជាតិអតីតយុទ្ធជន(បជអ)ខេត្តសហការជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (សអក) ខេត្តកំពង់ឆ្នាំងរួមជាមួយក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ បានប្រគល់ ប្រាក់បេឡាមរណ:សង្រ្គោះ4,000,000៛ ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា និងលិខិតរំលែកទុក្ខ នៅស្រុករលាប្អៀរចំនួន៣គ្រួសារមានឈ្មោះដូចខាងក្រោម÷
១ .លោកស្រី សុឺន ចិន្តា ត្រូវជាកូនរបស់សពអតីតយោធិនសោធនបាត់បង់សមត្ថភាពការងារឈ្មោះម៉ៅ រតនា អត្តលេខ IA 00001176 បានទទួលមរណភាពនៅភូមិព្រៃកោះឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
២,គ្រួសសារ ជនពលីឈ្មោះ សិទ្ធ ហេង អ្នកកាន់សៀវភៅឈ្មោះ អែម សារ៉ន ភេទស្រី ID(SA 01002393) ត្រូវជាម្តាយ និងជាសមាជិកសអក បានទទួលមរណ:
ភាពនៅវេលាម៉ោង 8:25 នាទីយប់ ថ្ងៃទី 09.11. 2021 នៅមន្ទីរពេទ្យខេត្ត ដោយជម្ងឺ កូវីដ ។ អ្នកទទួលបណ្តាំឈ្មោះ ភោគ ឌីរ៉ែន ភេទស្រី ត្រូវជាកូន នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ។
៣, ឈ្មោះ សុខ ណឺ ភេទស្រី ត្រូវជាប្រពន្ធ ជនពលី អោម ម៉េង ID (SA84000691)និងជាសមាជិកសមាគម សអក បានទទួលមរណៈភាព នៅវេលាម៉ោង 2:30នាទីយប់ ថ្ងៃទី 02 ខែធ្នូ
ឆ្នាំ 2021 អ្នកទទួលបណ្តាំ ឈ្មោះ លន់ ផល្លី ភេទស្រី ត្រូវជាកូន នៅភូមិថ្មី ឃុំជ្រៃបាក់ ។
ជាមួយគ្នានោះផងដែរ ក្រុមការងារបានយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រគល់ជូនដល់គ្រួសារសពអតីតយុទ្ធជនទាំង៣គ្រួសារ មានមី 1 កេស.
ទឹកស៊ីអ៊ីវ 1យួរទឹកត្រី 1 យួរអាវរងាមួយ និងទឹកសុទ្ធ2យួរផងដែរ៕សុខ គឹមសៀន





































