តាកែវ : ករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះ១ខ្នងធ្វើពីឈើប្រក់ក្បឿងមានទំហំ ០៦x០៧ ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ សេង ហួរ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មានមុខរបរកសិករ ។
តាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថាអគ្គីភ័យនេះកើតឡើងនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ និង៣០នាទី បណ្តាលឲ្យឆេះផ្ទះខាងលើស្ទើរទាំងស្រុងហើយក្នុងនោះក៏ខូចខាតសំភារៈមានដូចជា៖
– ប្រាក់ចំនួន ១១,៥០០,០០០ លាន រៀល តុឈើចំនួន ០១
គ្រែ ឈើចំនួន ០២ និងសំលៀកបំពាក់មួយចំនួនធំ ។
ករណីខាងលើនេះមិនបណ្តាលអោយរងរបួសដល់មនុស្សរឺឆេះឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតឡើយ មូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ក្នុងប្រតិបត្តិការពន្លត់ អគ្គីភ័ខាងលើនេះកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន០២គ្រឿង និងស្រុកត្រាំកក់ចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០៤ រថយន្ដ ៕





































