ស្ដ្រីនៅអាមេរិកនិងនៅប្រទេសមួយ ចំនួនជុំវិញពិភពលោកបានដង្ហែក្បួន ព្យុហយាត្រាដោយមិនពាក់អាវឡើយ ទុកឱ្យសុដនទ្រលុកទ្រលន់ទាំងគូមាន សេរីភាពនៅកណ្ដាលវាល ដើម្បីជាការ គាំទ្រដល់សិទ្ធិស្មើភាពរវាងបុរសនឹងស្ដ្រី ដែលអាចដោះអាវនៅទីសាធារណបាន ដូចគ្នា ។ ក្រុមស្ដ្រីមិនពាក់អាវបានកាន់ស្លាក បដាដង្ហែក្បួននៅខណ្ឌ Mahattan ទីក្រុង ញូវយ៉កសហរដ្ឋអាមេរិក ដែលជាសកម្ម ភាពមួយក្នុងចំណោមសកម្មភាពចំនួន ៦០នៅលើពិភពលោក ដើម្បីលើក តម្កើងដល់ទិវាអន្ដរជាតិថ្ងៃមិនពាក់អាវនៅទីសាធារណៈ ។
ក្រុមស្ដ្រីបានទាមទារ សុទ្ធិដោះអាវបង្ហាញសុដននៅក្រៅដូច ជាបុរសដែរ បើមិនដូច្នោះទេ បុរសចាំ បាច់ត្រូវតែស្លៀកពាក់អ្វីម្យាង បិទបាំង សុដនរបស់ខ្លួនដូចជាស្ដ្រី ។ គោលដៅនៃការដង្ហែក្បួនព្យហយាត្រា ព្រលែងល្វែងលើ គឺជាការប្រយុទ្ធប្រឆាំង ការប្រកាន់ភេទ ហើយលើកតម្កើងដល់ ភាពស្រស់ស្អាតដល់សុដនរបស់ស្ដ្រី មិន ត្រូវទុកបិទបាំងជារៀងរហូតនោះឡើយ ចំណែកបុរសបែរជាមានសេរីភាព ព្រលែងដើមទ្រូងរបស់ខ្លួនតាមចិត្ដ ។
កម្មវិធីដង្ហែក្បួនព្យុហយាត្រាដែល មានឈ្មោះថា Go Topless ត្រូវបានធ្វើ ឡើងនៅទីក្រុងញូវយ៉កជាទីតាំងដ៏ស័ក្ដិ សមបំផុតសម្រាប់ពិធីដង្ហែក្បួនព្យុហយា ត្រាដោយសេរី ។ ចាប់តាំងពីឆ្នាំ១៩៩២ មកទីក្រុងញូវយ៉កបានក្លាយជាទីក្រុងតែ មួយគត់ ដែលអនុញ្ញាតឱ្យស្ដ្រីមានសិទ្ធិ ដោះអាវបង្ហាញដើមទ្រូងនៅទីសា ធារណៈបានដូចប្រុសៗដែរ ។ សកម្មភាពខាងលើមានសភាពផ្ទុយ ស្រឡះទៅនឹងប្រទេសមួយចំនួនដែល ប្រកាន់យកទំនៀមទម្លាប់ប្រពៃណីសូម្បី តែស្លៀកខោខ្លី ពាក់អាវចេញផ្ចិតក៏មិន បានផង ។ ក្នុងនោះមានស្ដ្រីអ្នកកាន់ សាសនាអ៊ិស្លាមជាដើម ចាំបាច់ត្រូវ តែស្លៀកពាក់ជិតពីលើដល់ក្រោម