ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះអាសន្នឱ្យ ដឹងកាលពីថ្ងៃទី២៦ សីហា ថា ភ្លៀងធ្លាក់ខ្លាំងបំផុតនៅភាគខាងត្បូងកូរ៉េខាងត្បូង ចាប់តាំងពីថ្ងៃទី២៤ សីហា មកបណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងបាត់ខ្លួន៥នាក់ ។ ចាប់ពីថ្ងៃទី២៤ សីហា រហូតដល់ម៉ោង៦ព្រឹកថ្ងៃទី២៦ សីហា កម្ពស់ទឹកភ្លៀងនៅទីក្រុងប៊ូសាន និងនៅតំបន់ជុំវិញទីក្រុងនោះមានរវាងពី១០០ទៅ២០០មីល្លីម៉ែត្រ ។ ទឹកភ្លៀងមានកម្ពស់ដល់២៤៧មីល្លីម៉ែត្រ ត្រូវបានកត់សម្គាល់ឃើញកាលពីថ្ងៃទី២៥ សីហា នៅចាងវ៉ុន ខេត្ដ GYEONGSANG ខាងត្បូងចម្ងាយ៨០គីឡូម៉ែត្រ ពីទីក្រុងប៊ូសាន ។ ដោយសារទឹកជំនន់មនុស្ស៤នាក់ត្រូវបានរកឃើញ ស្លាប់នៅប៊ូសាន ។ ក្រោយគ្រោះថ្នាក់រថយន្ដបឺសមួយដែលក្រឡាប់ដោយសារទឹកកួចនៅ ចង្កេះភ្នំឯចាងវ៉ុន អ្នកដំណើរម្នាក់ស្លាប់ ហើយអ្នកដំណើរ៤នាក់នៅតែបាត់ខ្លួន ៕