កម្លាំងនគរបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយកម្លាំងអធិការនគរបាលស្រុកកំពង់ត្រឡាច បង្រ្កាបបទល្មើសគ្រឿងញៀនដោយខុសច្បាប់និងឃាត់ខ្លួន មនុស្សប្រុស ស្រីចំនួន 3 នាក់

កំពង់ឆ្នាំង ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម
អុិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣និង៥០ នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក វរៈសេនីយ៍ត្រី ខាត់ សាវុធ ឋានៈនាយផ្នែក សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចុះបង្រ្កាបករណី: រក្សាទុក.ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទាប់ស្ថិតក្នុងភូមិ
ធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផល:ឃាត់ខ្លួនជនសង្សយ័ប្រុសស្រីចំនួន ០៣នាក់
មានឈ្មោះដូចខាងក្រោម:
១ ,ឈ្មោះ ម៉ាន នទីន ភេទប្រុសអាយុ ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិត ទីលំនៅបច្ចុប្បន្នភូមិច្រករមៀត
ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។( រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសាររធាតុញៀន)
២, ឈ្មោះ សុះ គ្រីយ៉ា ភេទប្រុសអាយុ៥៦ឆ្នាំជនជាតិខ្មែរ
ឥស្លាម ទីលំនៅបច្ចុប្បន្នភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
៣, ឈ្មោះ អ៉ឹម ណែត ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(សមគំនិតជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។

ក្នុងការបង្ក្រាបខាងលើនេះសមត្ថកិច្ចយើង បានដកហូតវត្ថុតាង ថ្នាំញៀនចំនួន ០៤កញ្ចប់;ទូរស័ព្ទ០២គ្រឿង , ម៉ូតូចំនួន ០១គ្រឿង , ដាវចំនួន ០១ដើមសម្ភារៈវិចខ្ចប់ និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង 3 នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ
ខេត្តដើម្បីចាត់ការតាមនីតិវិធី ៕
សុខ គឹមសៀន