ខេត្ត សៀមរាប : មានការភ្ញាក់ផ្អើលមួយដោយសារតែ មានករណីក្មេងប្រុស របស់ មន្ត្រី កងរាជអាវុធ ហត្ថ ខេត្ត សៀមរាប.ធ្វើអត្តឃាត កាលពីល្ងាចថ្ងៃទី 14 ខែធ្នូឆ្នាំ 2021 នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ក្មេងប្រុសម្នាក់បានស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯង ដោយយោងតាមប្រភពព័ត៌មានបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ បានយកអាវុធខ្លី មកធ្វើអត្តឃាត បើបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ទឹក ដែលគេដឹងថា មានឪពុកជាមន្ត្រីកងរាជអាវុធហត្ថ បំរើការនៅក្នុងខេត្តសៀមរាប។
ចំពោះការស្លាប់របស់ក្មេងរងគ្រោះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ អំពីមូលហេតុ ដែលក្មេងប្រុស ធ្វើអត្តឃាតសម្លាប់ខ្លួន ខណ:នេះ កម្លាំង សមត្ថកិច្ច ព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប កំពុងតែធ្វើការស្រាវជ្រាវនិងស៊ើបអង្កេត រួមទាំងបានអញ្ជើញ ឪពុករបស់ក្មេងរងគ្រោះ មកសាកសួរ ពីដើម ហេតុ ក្នុងករណីធ្វើអត្តឃាត ចំពោះព័ត៌មានពិស្ដារ សូមអស់លោកអ្នក រង់ចាំតាមដាន នៅការផ្សាយ ក្នុងពេលថ្ងៃស្អែកនេះ៕ព័ត៌មាន បឋម




































