​ទាហាន​រុស្ស៊ី ១០ នាក់ ត្រូវ​កងកម្លាំង អ៊ុយ​ក្រែ​ន ចាប់ខ្លួន

0

​យោធា​រុស្ស៊ី​ចំនួន ១០​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន នៅ​ទីក្រុង​ដូ​ណេ​តក៍ ភាគ​ខាងកើត​ប្រទេស អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​អង្គារ ស្របពេល ដែល​ភាព​តានតឹង​នៅ​ទីនោះ មិនទាន់មាន ភាព​ស្រាក​ស្រា​ន បន្តិច​ឡើយ ។​ ​សារព័ត៌មាន CNN របស់​អាម៉េរិក បានចេញ​ផ្សាយ នៅ​ថ្ងៃ​ពុធ ទី​២៧ ខែសីហា នេះ ដោយ​ដកស្រង់​សម្តី ពី​កងកម្លាំង​សន្តិសុខ អ៊ុយ​ក្រែ​ន​ថា យោធា​រុស្ស៊ី​ខាងលើនេះ ត្រូវបាន​ចាប់ខ្លួន​ដោយ រួមជាមួយ​នឹង​ឯក សារ​ផ្សេងៗ ព្រមទាំង​អាវុធ នៅក្នុង​ដៃ​របស់​ពួកគេ​ថែមទៀត ។​ ​

ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ ទីក្រុង​មូ​ស្គូ បានធ្វើការ​ច្រានចោល​ម្តង​ហើយ ម្តង​ទៀតថា ខ្លួន​មិនបាន​បញ្ជូន យោធា និង​អាវុធ​ឆ្លងកាត់​ព្រំដែន​ចូល​ទឹកដី​អ៊ុយ​ក្រែ​ន​នោះទេ ហើយ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​នោះ គឺ ជាទី​តាំង​ជម្លោះ​សុទ្ធសាធ រវាង​ក្រុម​ឧទ្ទាម​ផ្តាច់ខ្លួន ដែល​គាំទ្រ​រុស្ស៊ី នឹង រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ប៉ុណ្ណោះ​។​ ​download (7)

ដោយឡែក​ការចាប់​បាន ទាហាន​របស់​រុស្ស៊ី​នេះ សារព័ត៌មាន​រដ្ឋ​រុស្ស៊ី RIA Novosti បានចេញ​ផ្សាយ​ថា ទាហាន​ទាំងនោះ ទំនងជា​កងកម្លាំង​រុស្ស៊ី ដែល​ដើរ​យាមល្បាត​តាម​ព្រំដែន ហើយ​ពួកគេ​បាន​ធ្លោយ ចូល​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ដោយ​អ​ចេតនា​ប៉ុណ្ណោះ ព្រោះ​វា​មិនមាន​ខ្សែបន្ទាត់​ណាមួយ ដែល​បង្ហាញ​ឲ្យ ជាក់ច្បាស់​ពី​ទីដៅ​ព្រំដែន​នោះឡើយ ។​ ​គួរ​បញ្ជាក់ថា ឧ​ប្ប​ដិ​ហេតុនេះ បានកើត​ឡើង ស្រប​ពេលដែល​ប្រធានាធិបតី​ប្រទេស​ទាំងពីរ គឺ​លោក វ្លា​ឌី​មៀ ពូ​ទីន និង លោក ផេ​ត្រូ ផ​រ៉ូ​ហ្សេ​ន​កូ ជួបពិភាក្សា​គ្នា ជា​លើកដំបូង​នៅ​ប្រទេស បេឡា​រុស ហើយ ភាគី​ទាំងពីរ​បានបង្ហាញ​ភាព​វិជ្ជមាន ចំពោះ​កិច្ច​ពិភាក្សាគ្នា​នោះ ៕