បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​មួយគ្រឿង ទៅបុក​នារី​ម្នាក់​កំពុង​ដើរ​ឆ្លង​ថ្នល់​បណ្ដាលអោយ​រងរបួស​ធ្ងន់​

0

​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​នៅពេល​ដែល​បុរស​ម្នាក់​រូបគាត់​ស្រវឹង​ជោកជាំ​ហើយ​បាន​បើក​ម៉ូតូ ហុងដា​ឌ្រី​ម​សេ​១២៥ មួយគ្រឿង ក្នុង​ល្បឿន​លឿន ក៍​បាន​ជ្រុល​ចង្កូត​ទៅបុក នារី​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ យ៉ាង​ពេញទំហឹង បណ្ដាល​អោយ​រូបគាត់​និង​នារី​ខាងលើ​រង​របួសធ្ងន់​។​

​ហេតុ​ការណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៤ ត្រង់​ចំណុច​មន្ទីរពេទ្យ អង្គ​ដួង តាម​បណ្ដោយ​ផ្លូវ​១១៤ ១១០ ស្ថិននៅ​សង្កាត់ ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​។ យោង​ទៅ​តាម​សាក្សី​ដែល​នៅ កន្លែងកើតហេតុ​បានអោយដឹងថា មុន​ពេល​កើ​ក​ហេតុ គេ​ឃើញ បុរស​ម្នាក់​ស្រវឹង​ជោកជាំ ហើយ​បាន​បើក​ម៉ូតូ ហុងដា​ឌ្រី​ម​សេ​១២៥ មួយគ្រឿង ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CH.6925 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ១១៤ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​បើក​រ៉េ​ពេញ​ផ្លូវ​ខណៈ​ដែល​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ក៍បាន​ជ្រុល​ចង្កូត​ទៅបុក​នារី​ម្នាក់ ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​បុក​ចំ​ពីក្រោយ​នារី​ខាងលើ​យ៉ាង​ពេញទំហឹង​បណ្ដាល​អោយ នារី​ហោះ ៥​ម៉ែត រងរបួស​ធ្ងន់ ចំណែក​បុរស​ខាងលើ​ក៍ដួល​ម៉ូតូ​រង​របួសធ្ងន់​ដែល ហើយ​ជនរងគ្រោះ​ទាំង​២​ខាងលើ ក៍​ត្រូវ​រថយន្ដ​សាមុយ​ដឹង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ  ក្រោយពេល​កើតហេតុ​សមត្ថ​មូលដ្ថាន បាន​ចុះ​មក​ដល់​កន្លែង កើតហេតុ យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ខាងលើ​ទៅ​រក្សាទុក​នៅ​អធិដ្ឋាន​ខណ្ឌ​ដូនពេញរ​ង​ចាំ​ការដោះស្រាយ ទៅតាម​ផ្លូវច្បាប់​៕​

1 2