ជំនួបរវាងអង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ ជាមួយរដ្ឋបាលខេត្ត ដើម្បីបង្ហាញនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ និងផែនការបន្ត

0

បន្ទាយមានជ័យ៖អង្គការទស្សនៈពិភពលោកប្រចាំខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងបានជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយឯកឧត្តមអ៊ុំ រាត្រីអភិបាលខេត្តនិងថ្នាក់ដឹកនាំក្រុងស្រុកនិងមន្ទីរពាក់ព័ន្ធក្នុងគោលបំណងពង្រឹងទំនាក់ទំនងនិងសហការជាមួយរដ្ឋបាលខេត្តនិងមន្ទីរពាក់ព័ន្ធតាមស្រុកគោលដៅ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ។
លោកស្រី ងួន សោភ័ណ្ឌ ដែលជាប្រធានតំបន់ខេត្តបន្ទាយមានជ័យ បាត់ដំបង និងក្រុមមន្ត្រី ធ្វើការលើកឡើងពីទស្សនវិស័យនៃអង្គការទស្សនៈពិភពលោកគឺចង់ឃើញកុមារគ្រប់រូបមានជីវិតពេញលេញបរិបូរណ៍ ទំនុកបម្រុងកុមារ ងាយរងគ្រោះជួយជនក្រីក្រ និងជនដែលត្រូវគេសង្កត់សង្កិនក្រុមសហគមន៍ក្រីក្រ រស់ក្រោមបន្ទាត់ភាពក្រីក្រក្រុមចំណាកស្រុកក្រុមដែលទទួលរង ផលប៉ះពាល់ពីហិង្សានៅក្នុងគ្រួសារ។
លោកស្រី ងួន សោភ័ណ្ឌ បានលើកឡើងទៀតថា៖ ប្រទេសសំខាន់ៗ ដែលបានផ្ដល់ថវិកាតាមរយៈអង្គការទស្សនៈពិភពលោករួមមានប្រទេស ជប៉ុន ហុងកុង សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។គម្រោងរួមមាន ធ្វើឲ្យប្រសើរឡើងនៃសេវាសាធារណៈគោលបំណងដើម្បី ការរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឲ្យប្រសើរឡើងក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពប្រសិទ្ធភាពតាមរយៈការលើកកម្ពស់ តម្លាភាពការចូលរួម របស់ប្រជាពលរដ្ឋនិងតម្រូវការនានារបស់ប្រជាពលរដ្ឋដោយឡែកសម្រាប់តំបន់គោលដៅនៅក្នុងខេត្តបន្ទាយមានជ័យឧបត្ថម្ភដោយធនាគារពិភពលោកនិងអង្គការ ទស្សនៈពិភពលោកមាន៤ ស្រុកគឺស្រុកមង្គលបុរី ស្រុកស្វាយចេក ស្រុកថ្មពួក និងស្រុកភ្នំស្រុក រួមមានចំនួន៣៣ខុំ និង៣៣ មណ្ឌលសាលាបឋមសិក្សា ១៣២ សាលា។
ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសរសើរនិងថ្លែងអំណរគុណចំពោះ ប្រទេសម្ចាស់ជំនួយអង្គការទស្សនៈពិភពលោកតាមរយៈកាលកន្លងមកតែងតែចុះជួយដល់កុមារកំព្រាគ្មានទីពឹងប្រជាពលរដ្ឋទីទ័លក្រចាស់ជរាប្រជាពលរដ្ឋទទួលរងគ្រោះធម្មជាតិផ្សេងផ្សេង។ឯកឧត្តម បានបន្តថាក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យនៅតែបន្តគាំទ្រសហការជាមួយអង្គការទស្សនៈពិភពលោកអង្គការ ជួយដល់កុមារងាយរងគ្រោះក្នុងសហគមន៍និងប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ៕ដោយ៖ឃិន គន្ធា