ខេត្តក្រចេះ ÷ រថយន្តពណ៌ត្រេអុី ពាក់ស្លាកលេខ ខ ម មួយគ្រឿ សង្ស័យដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាត ត្រូវបានសមត្ថកិច្ចឃាត់ នៅវេលាម៉ោង២ និង៣៥នាទីយប់ ថ្ងៃទី១៣ធ្នូឆ្នាំ២០២១ ស្ថិតនៅស្រុកឆ្លូងខេត្តក្រចេះ។
សមត្ថកិច្ចបាននិយាយថា រថយន្តពណ៌ត្រេអុីមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ០១. ៣.៨០១៧ បានដឹកឈើស្រឡៅមាន ចំនួន៩.៦០ម៉ែត្រគូបត្រីគុណ ដោយគ្មានច្បាប់អនុញ្ញាត ត្រូវបានសមត្ថកិច្ចស្រុកឆ្លូង សហការគ្នាចាប់ឃាត់ និងបានបញ្ជូនយកទៅរក្សារទុក នៅសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង ដើម្បីចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ ៕





































