កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបើកការបង្រ្កាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនមនុស្សប្រុស ស្រីជិត ៣០នាក់ នៅខណ្ឌសែនសុខ

រាជធានីភ្នំពេញ៖  កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ បានបើកការឡោមព័ទ្ធឃ្លាំងមួយកន្លែង សង្ស័យពាក់ព័ន្ធការបើកល្បែងស៊ីសង ដែលមានលកខណ:ទ្រង់ទ្រាយធំ នៅលើផ្លូវបេតុង ស្ថិតនៅក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពបានបង្ហើបឲ្យដឹងថា ខណ:នេះនៅកន្លែងកើតហេតុ សមត្ថកិច្ចកំពុងប្រតិបត្តិការនៅឡើយ។ ប៉ុន្តែ មិនបានអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ចូលទៅខាងក្នុងទីតាំងបង្ក្រាបល្បែងនោះទេ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងឃ្លាំងនេះមានបើកលេងល្បែងស៉ីសង ដូចជា ល្បែងបៀរជាដើម ។

 នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញអ្នកពាក់ព័ន្ធជិត៣០នាក់ និងខណ:នេះ ក៏កំពុងស្ថិតក្នុងការអនុវត្តនីតិវិធីនៅឡើយ៕ បឋម