បុរស​ជនជាតិ​កាន់​ណា​ដា​ម្នាក់​បាន​យក​កាំបិត​ចាក​លើ​ខ្លួនឯង​យ៉ាងច្រើន​កាំបិត​បណ្តាល​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ទាំង​កណ្តាលថ្ងៃត្រង់​

0

​សៀមរាប ៖ បុរស​ជា​ជនជាតិ​កាន់​ណា​ដា​ម្នាក់នេះ​មាន​អាយុ​៧០​ឆ្នាំ​បាន​ចាក់សោរ​បន្ទប់​ដែល​បាន​ជួល​នៅក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។ រួច​បានធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​ចាក់​មកលើ​ខ្លួនឯង​ជា​ច្រើ​កន្លែង​នេះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការជួយ​សង្គ្រោះបាន​ទាន់ពេលវេលា ។

លោកស្រី​វរសេនីយ៍ទោ ដួង ថាវ​រី នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​នៅ​និង​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅក្នុង​អំឡុង​ម៉ោង ១១ ដល់​ម៉ោង ១២ ថ្ងៃត្រង់ ទី ២៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ បុរស​ជា​ជនជាតិ​កាន់​ណា​ដា​ម្នាក់នេះ​មាន​អាយុ​៧០​ឆ្នាំ​បានធ្វើ​សកម្មភាព​ជាក់ស្តែង​អំពើ​អាស​

ប្រឆាំង​និង​អ​និតិ​ជន​ក្រោម​អាយុ​១៥​ឆ្នាំ​រួច​ក៏ត្រូវ​បាន​កុមារា​រងគ្រោះ​មាន​ភាពភ័យខ្លាច​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិតខាង​មានការ​សង្ស័យ​ក៏បាន​រាយការណ៍​មកដល់​សមត្ថកិច្ច​ឲ្យ​ចុះជួយ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​តែម្តង ។​លោកស្រី​វរសេនីយ៍ទោ ដួង ថាវ​រី បាន​បន្ត​ប្រសាសន៍​ឲ្យ​ដឹង​ទៀតថា ក្រោយមក​នៅពេលដែល​ស​ម​ត្ថ​កិច្ច​យើង​មកដល់​កន្លែងកើតហេតុ​ជនសង្ស័យ​ជា​បុរស​ជនជាតិ​កាន់​ណា​ដា​នេះ​ក៏បាន​យក​កាំបិត​

មកចាក់​លើ​ខ្លួនឯង​ជាច្រើន​កន្លែង​ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​យើង​ចូលមក​ចាប់ខ្លួន​តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​សមត្ថកិច្ច​យើង​បាន​ប្រើ​គ្រប់​មធ្យោបាយ​ជំនាញ​និង​បានធ្វើការ​ជួយសង្គ្រោះ​ក៏ដូចជា​បានធ្វើ​ការចាប់​ឃាត់ខ្លួន​បុរស​ជនជាតិ​កាន់​ណា​ដា​ដែលមាន​អាយុ​៧០​ឆ្នាំនេះ​ដែល​បាន​ប្រព្រឹត្ត​នូវ​បទល្មើស​ជាក់ស្តែង​អំពើ​អាស​ប្រឆាំង​និង​អ​និតិ​ជន​ក្រោម​អាយុ​១៥​ឆ្នាំ ដោយ​មិន​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កពុង​តែ​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ៕

ដោយ លោក ខេង ខេមរា​ ​1 2 3 4 5