ម៉ូតូ​ពី​រគ្រឿង​ជិះ​ទា​ក់ដៃ​ចង្កួ​ត់​គ្នា​បណ្តាល​ឲ្យ​ដូល​រងរបួស​ធ្ងន់​ស្រាល​ពីរ​នាក់​

0

​ភ្នំពេញ​:​ម៉ូតូ​ពី​រគ្រឿង​ដែល​ជិះ​ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា​នោះ ក៏​ទា​ក់ដៃ​ចង្កួត​បណ្តាលឲ្យ​ដូល​នៅ​និង ថ្នល់​រងរបួស​ធ្ងន់​ស្រាល់​ពីរ​នាក់​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​២៧​ខែ​សីហា​ឆ្នាំ​២០១៤​នៅ​ចំណុច​ក្បែង​ផ្សារ​ហេង​លី តាម​បណ្តោយ​ផ្លូវ​លេខ ២៧១​ក្នុង​សង្កាត់​ទឹកល្អក់​៣​ខណ្ឌ​

ទួលគោក ។​
​យោងតាម​ប្រភព​ព័ត៍មាន​នៅ​កន្លែងកើតហេតុ​បានឲ្យ​ដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រឹ​ម​សេ​១២៥ ពណ៏​ខ្មៅ​ពាក់​ស្លាក់លេ​កក្រុងព្រះសីហនុ         1A-9855. បាន​ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ខណ​:​មកដល់​ចំណុច​កើតហេតុ​ក៏បាន ជិះ​ម៉ូតូ​ទាក់​ដៃ​ចង្កួត​ជាមួយនិង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស្កុប​ពី​រពណ៏ស​មិនចាំ​ស្លាក់​លេខ​ដែល​ធ្វើដំណើរ​ស្រប​គ្នា​នោះ​ក៏​បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​ពីរដូ​លគរ​លើ​គ្នា​ធ្វើ​ម្ចាស់​ម៉ូតូ​ទាំង​ពីរ​រង​របួសធ្ងន់​និង​ស្រាល​ពីរ​នាក់ ។ បន្ទាប់ពី​កើតហេតុ​ភាគី​ម្ខាង​ដែល​ជា​ម្ចាស់​ម៉ូតូ​ស្តុប​ពីរ​មិន​បាន​នៅ​ធ្វើ​ការដោះស្រាយ​ឡើយ​ក៏​លើ​ម៉ូតូ​របស់​គេ​ជិះ​ចេញ​ទៅ​បាត់​តែម្តង​។ ក្រោយពេល​កើតហេតុ​បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ​ហុងដា​ឌ្រឹ​ម​សេ​១២៥ ក៏ត្រូវ បាន​បងប្អូន​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ហើយ​ចំណែក​ម៉ូតូ​គាត់​ត្រូវ​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​ជួសជុល​ខ្លួនឯង​ផង​ដែរ​៕​

1 2