ខេត្តសៀមរាប: ទីបំផុតត្រូវបានស្គាល់អត្តសញ្ញាណ របស់ក្មេងប្រុសឈាមរាវ បានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួន ហេតុការណ៍នេះកើតឡើង នៅត្រង់ចំណុចផ្ទះស្ថិតនៅក្នុងបន្ទប់ទឹក ដែលស្ថិតនៅក្រុមទី ១២ នៅក្នុង ភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១។
ក្មេងប្រុសដែលស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯង មានឈ្មោះ វឿន សុីតនីណាថាន់ ភេទប្រុសអាយុ ១៣ ឆ្នាំ ជាសិស្សសាលា ដោយយកកាំភ្លើងម៉ាក SIG SAUR លេខតួ 27 11U-S ជាអាវុធរបស់លោក ចយ ត្រូវជា ឪពុក មុខរបរកងរាជអាវុធហត្ថ ខេត្តសៀមរាប។
តាមប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ក្មេងប្រុស ដែលបានធ្វើអត្តឃាតសម្លាប់ខ្លួន គឺដោយសារតែមូលហេតុបាក់ចិត្តនិងទើបតែអាយុ ១៣ ឆ្នាំសោះ ចិត្តធំដល់ថ្នាក់ហ៊ានលួចកាំភ្លើងរបស់ឪពុកយកមកបាញ់សម្លាប់ខ្លួន បានប្រើអាវុធបាញ់១គ្រាប់ចំសៀតផ្កាខាងឆ្វេង បណ្ដាលឱ្យធ្លាយដល់សៀតផ្កាខាងស្ដាំ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
ដោយ.ខេមរាដេលី






































