កំពង់ធំ)÷នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី
នគរូបនីយកម្មសំណង់ និងសុរិយោដី ដឹកនាំក្រុមការងារចំរុះ ចុះដាំកូនឈើព្រៃលិចទឹកប្រមាណជិត ៤ម៉ឺនដើម នៅលើដីអភិរក្សតំបន់បី នៅចំណុចតំបន់សសរមួយ ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ ។
នៅក្នុងឱកាសនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ថ្ងៃនេះយើងបានសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ មន្ទីរជុំវិញខេត្ត សហភាពសហព័ន្ធ យុវជនកម្ពុជាក្រុង មន្ត្រីរាជការជុំវិញខេត្ត សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធទាំងបី បានសហការគ្នាដាំដើមត្នោត ដើមឬស្សី និងដើមរាំងរាប់ម៉ឺនដើម នៅលើដីតំបន់ ៣ ។
ដែលរដ្ឋបានដករហូត ដើម្បីរួមគ្នាបង្កើនព្រៃលិចទឹក ថែរក្សាអភិរក្សព្រៃឈើ ដែលជាជម្រកមច្ឆាជាតិនៅជុំវិញបឹងទន្លេសាបឱ្យសម្បូរដូចដើមឡើងវិញជាមួយគ្នានេះដែរ ឯកឧត្តម សូមថ្លែងអំណរគុណដល់កងកម្លាំងទាំងបី និងយុវជនសិស្សានុសិស្ស ដែលជាសសរទ្រូង និងជាអ្នកបន្តវេនរបស់ជាតិមាតុភូមិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការដាំដុះដើម ឈើព្រៃលិចទឹកលើកទីបីក្នុងពេលនេះ ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី បានមានប្រសាសន៍ថា ចំពោះបទបញ្ជារបស់សម្ដេចតេជោក្នុងការដកហូតដីព្រៃលិចទឹកពីជនខិលខូចដែល
បានលួចឈូសឆាយកាន់កាប់ជាកម្មសិទ្ធិនោះ ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្តបានសហការគ្នា ចុះប្រតិបត្តិការបានលទ្ធផលយ៉ាងល្អប្រសើរ ដូច្នេះចំពោះអ្នកឈូសឆាយមិនព្រមចេញមកសារភាពប្រគល់ដីតំបន់៣ជូនរដ្ឋវិញនោះ សមត្ថកិច្ចនឹងត្រូវចាត់
វិធានការតាមផ្លូវច្បាប់ ។
ជាចុងក្រោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានសំណូមពរដល់អាជ្ញាធរក្រុ/ងស្រុកទាំងអស់ទៅចូលរួមការពារទប់ស្កាត់នៅបទល្មើសផ្សេងៗ នៅក្នុងតំបន់៣យើងនេះ ពិសេសគឺជួយថែរក្សានូវដើមឈើទាំងប៉ុន្មានឲ្យបានល្អដើម្បីទុកជាសម្បត្តិធម្មជាតិ។




































