កំពង់ឆ្នាំង ទឹកពណ៌ខ្មៅដែលមានក្លិនស្អុយ ហូរចេញពីបង្គន់អនាម័យនៅចំណុចផ្លូវកៅស៊ូចុះទៅកំពុងផែថ្មី របស់ខេត្តក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងដែលបង្អួតភ្ញៀវទេសចរ ដែល បានសាងសង់តាំងពីជំនាន់អតីតអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមឈួរ ច័ន្ទឌឿនពេលនេះ បានរងការ រិះគន់ ជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចេញ ចូលឆ្លងសាឡាងដរ ពីក្រុងកំពង់ឆ្នាំងស្រុកកំពង់លែង ករណីនេះក៏ជា មុខមាត់និងកិត្តិយសរបស់អាជ្ញាធរគ្រប់ហ្នឹងខេត្តផងដែរ ដែលគេបានលើកឡើងថា មិនគួរយកកេរ្តិ៍មកចោលកណ្ដាលខ្មាស់ ដូច្នេះឡើយ ។
ប្រជាពលរដ្ឋនៅលក់ដូរនៅចំណុចនេះ បានឲ្យដឹងថាបង្គន់អនាម័យខាងលើ
នេះជាបង្គន់សាធារណៈដែលលោកអភិបាលខេត្តចាស់បានកសាងឡើង ប្រជាពលរដ្ឋពិតជាអបអរសាទរនិងអរគុណណាស់ ។
ប៉ុន្តែគេមិនដឹងថាការជីកកប់លូស្តុកទឹក ស្តុកកាក មុននឹងកសាងបង្គន់នេះធ្វើ
បែបណានោះទេ ស្រាប់តែពេលនេះ
ទឹកពណ៌ខ្មៅដែលមានក្លិន ស្អុយបានហូរចេញពីក្រោមបង្គន់ហូរលិចដីតាមចិញ្ចើមផ្លូវនៅម្ដុំនោះគួរឱ្យព្រឺរោម ។
តើរឿងនេះអាជ្ញាធក្រុង និងខេត្តដែលចុះឡើងចេញ ចូលឆ្លងតាមសាឡាងដររៀងរាល់ ថ្ងៃនៅចំណុចនេះបានឃើញ
បានដឹងដែរឬទេ !! ម្ដេចក៏គ្មានវិធានការលប់បំបាត់បញ្ហានេះ ទុកឱ្យប្រជា ពលរដ្ឋ និងភ្ញៀវទេសចរចេញចូលតំបន់នេះ បន្តរិះគន់ដល់ពេលណាទៀត លោកម្ចាស់ ។
ករណីខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើងក៏ធ្លាប់បានរាយការណ៍ជូនលោកអភិបាលខេត្តកន្លងមក និងលោកអភិបាលរងក្រុងកំពង់ឆ្នាំងក្នុ ងពេលថ្មីៗរួចហើយដែរ ដែលអស់ លោកបានឆ្លើយតបវិញថា ចាំលោកឲ្យគេចុះទៅពិនិត្យមើល គឺអ្នកទៅមើលពិតជាឃើញមែន តែមិនទាន់ចាត់វិធានការលុបបំបាត់បញ្ហានេះនៅឡើយ ។ ហ្នឹងបើរឿងប៉ុណ្ណឹងថ្នាក់ដឹកនាំក្រុងនិងខេត្តមិនធ្វើតើអ្នកណាត្រូវធ្វើជំនួសលោកវិញ ។
ពេលខ្លះបើឃើញហើយមិនជួយនិយាយជួយថា មិនជួយរិះគន់ក៏គ្មានអ្នកភ្ញាក់រលឹកនឹងធ្វើដែរ ៕សុខ គឹមសៀន