តាកែវ : ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលស្រុកព្រៃកប្បាសឃាត់ខ្លួននិងរកឃើញវត្ថុតាងថ្នាំញៀនមួយចំនួនកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ 2021 វេលាម៉ោង22និង30នាទី។ការឃាត់ខ្លួននេះគឺធ្វើឡើង ក្រោមការចង្អុលបង្ហាញពីសំណាក់ឧត្តមសេនីយ៍ទោឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនិតិវិធីពីសំណាក់ឯកឧត្តម ជីវ ចាន់ដារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
លោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស បានអោយដឹងថាលោកបានដឹកនាំបញ្ជាកម្លាំងជំនាញអធិការរដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្ដៅ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាំងយ៉ាប បានចុះបង្ក្រាបករណីដឹងជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនបានមុខសញ្ញាពីរនាក់ ទី
១ឈ្មោះឆាយ ម៉េងហ៊ាង ភេទប្រុស អាយុ 21 ឆ្នាំរស់ នៅភូមិស្លា ឃុំស្លា ស្រុកសំរោងខេត្តតាកែវ។
២ ឈ្មោះកែវ ថេងឡា ភេទប្រុសអាយុ១៩ ឆ្នាំរស់នៅ ភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ដោយដកហូតវត្ថុតាងរួមមាន
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀន២៤កញ្ចប់
២.ទូរស័ព្ទដៃចំនួន 4 គ្រឿង
3.ម៉ូតូចំនួន ១គ្រឿង
បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕