យោធាព្រំដែនវៀតណាមចាប់ជនជាតិខ្មែរម្នាក់អមដោយគ្រឿងញៀនជិត១kg

ខេត្តមណ្ឌលគិរី៖ជនជាតិខ្មែរម្នាក់វ័យជាង៣០ឆ្នាំត្រូវចាប់ខ្លួន អមជាមួយគ្រឿងញៀនជិត១kg ។ហេតុការបានប្រព្រឹត្តទៅនៅម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១៥ខែធ្នូឆ្នាំ២០២១។

ព័ត៌មានបឋមដែលទទួលបានជនសង្ស័យរូបនោះត្រូវយោធាវៀតណាមប៉ុស្តិ៍៧៨៩ចាប់ពេលឆ្លងដែនពីកម្ពុជាទៅវៀតណាមតាមច្រករបៀងងាំបាវេដោយផ្ទុកគ្រឿងញៀនចំនួន១០កញ្ចប់ធំក្នុងថង់ពណ៌ខ្មៅស្មើនិង៩,៨៨ក្រាម។ជនសង្ស័យត្រូវគេបញ្ជាក់ថាឈ្មោះពេជ្យផាន់ណាអាយុ៣៧ឆ្នាំជាជនជាតិខ្មែររស់នៅភូមិឡាប៉ាខេឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។បច្ចុប្បន្នជនសង្ស័យត្រូវបានយោធាប៉ុស្តិ៧៨៩បញ្ជួនទៅខេត្តប៊ិញហ្វឿកប្រទេសវៀតណាមដើម្បីបន្តការសាកសួរ៕