ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបញ្ជាឲ្យចាប់ខ្លួន អតីតមេឃុំគណបក្សសង្គ្រោះជាតិ និងជាប្រធានសហគមន៍ព្រៃឈើ កាប់ទន្រ្ទានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ

កំពង់ឆ្នាំង៖ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្តកំពង់ឆ្នាំងបានបញ្ជាអោយចាប់ខ្លួន​បុរសម្នាក់ជាអតីតមេឃុំគណបក្សសង្គ្រោះជាតិ និងជាប្រធានសហគមន៍ព្រៃឈើ ដែលបានធ្វើសកម្មភាពកាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ។

ជនសង្ស័យដែលត្រូវឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ ឆ្នាំងបញ្ជាអោយចាប់ខ្លួនអនុវត្តតាមច្បាប់ ឈ្មោះ ម៉ៅ មន ភេទ ប្រុស អាយុ ៤៩ឆ្នាំ ស្ថិតនៅភូមិទឹកចេញ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ការបញ្ជាអោយចាប់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ៅ មន ខាងនេះមកអនុវត្តតាមនិតិវិធីច្បាប់ធ្វើឡើងក្រោយមានការស៊ើប អង្កេតសកម្មភាពល្មើសច្បាប់ដែលបានប្រព្រឹត្តកន្លងមក គឺជនសង្ស័យ រូបនេះបានកាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិប្រព្រឹត្តនៅចំណុចព្រៃអាត ព្រៃស្អំ លេខនិយាម X ៤១៩៩១០ Y ១៣២១០៦០ ស្ថិតភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ក្នុងដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១បានធ្វើសកម្មភាពប្រើប្រាស់ត្រាក់ទ័រឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃនរ៉ាល់អស់ទំហំ ៣ ហិកតា ៥៨៣ ។

តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំក្បាលទឹកបានឲ្យដឹងថាកន្លងមក ឈ្មោះ ម៉ៅ មន នេះជាបុគ្គលមិនខ្មាចក្រែងរអានឹងច្បាប់ឡើយ ហើយជាជនដែលមានជំនាញខាងដើរទន្ទ្រានយកដីព្រៃរបស់រដ្ឋ លក់យ៉ាងអាណាធិបតេយ្យ ។ ហើយការទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃអាត ព្រៃស្អំ ឈ្មោះ ម៉ៅ មន បានសមគំនិតជាមួយ លោក អ៊ុន ហិន មេភូមិខ្វិតទួលឃ្លាំង និងលោកស្រី ស៊ឹម រ៉ុន មេឃុំក្បាកទឹកលក់ទៅឲ្យឈ្មោះ ខូវ គៀត អស់ចំនួន៥ប័ណ្ណយ៉ាងរំភើយ ។ មិនតែ ប៉ុណ្ណោះ ឈ្មោះ ម៉ៅ មន រូបនេះបានដើរនិយាយក្មេងក្មាងថាមិនខ្លាចតុលាការទេ នរណាចង់ប្តឹងក៍ប្តឹងទៅ ព្រោះខ្លួនទើបលក់ដីបានលុយ ជួលមេធាវីទុកការពារក្តី។

ទោះយ៉ាងណាក្តីអង្គភាពសារព័ត៌មានយើង មិនអាចសុំការបកស្រាយណាមួយ ពីលោក អ៊ុន ហិន មេភូមិខ្វិតទួលឃ្លាំង និង លោកស្រី ស៊ឹម រ៉ុន មេឃុំក្បាលទឹក បាននៅឡើយទេជុំវិញរឿងដែលប្រភពលើកឡើងខាងលើ ។

សូមបញ្ជាក់ថាបច្ចុប្បន្ន ជម សង្ស័យ ម៉ៅ មន ត្រូវបានចៅក្រម បញ្ជាឲ្យធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន និងកំពុងបម្តនីតិវិធី ៕