ប្រជាពលរដ្ឋ ទទូចសំណូមពរ ដល់លោក អភិបាលស្រុកអូរជុំជួយត្រួតពិនិត្យក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើនិងនិងក្រុមឧក្រិដ្ឋជនបំផ្លាញឈើ 

0

ខេត្តរតនគិរី ÷ ប្រជាពលរដ្ឋ បានសំណូមពរ ដល់អាជ្ញាធរ និងអភិបាលស្រុកអូរជុំ ជួយមើលព្រៃនៅឃុំកន្លែងផង បើនៅតែបណ្ដែតបណ្ដោយអោយក្រុមឈ្មួញ កាប់ទន្ទ្រាន នឹងអាឈើលក់ ព្រៃឈើរឃុំកាឡៃ ស្រុកអូរជុំ ប្រាកដជារលាយហិនហោចហើយមិនខាន ចំណែកមន្ត្រីប៉ូលិសឬជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីយោធាកម្លាំងអាវុធហត្ថបានត្រឹមតែដាក់ខែ ទទួលលាភសក្ការៈពីក្រុមឈ្មួញតែប៉ុណ្ណោះទោះបីគេកាប់បំផ្លាញព្រៃឈើនៅ ភូមិកាឡៃ និងកន្លែងដទៃទៀតនៅក្នុងស្រុកអូរជុំមិនដែលមានសមត្ថកិច្ចនិងអាជ្ញាធរអើពើសោះឡើយ ប្រជាពលរដ្ឋ កំពុងតែដាក់ការរិះគន់ ទៅលើជំនាញមន្ត្រីពាក់ព័ន្ធ សមត្ថកិច្ចដូចខាងលើនេះថា អសមត្ថភាពតែម្ដង សូម្បីតែព្រៃឈើមើលឃើញរាល់ថ្ងៃ ក៏អស់លោក មិនយកចិត្តទុកដាក់នោះដែរ ចំណែកប្រធានសហគមន៍ ឃុំកាឡៃ ឬលោកមេភូមិនិងលោកមេឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាល មិនហ៊ានបង្រ្កាបនិងទប់ស្កាត់ក្រុមឈ្មួញនោះទេ ពីព្រោះដោយសារមន្ត្រីអស់ទាំងនោះប្រហែលជាទទួលលាភសក្ការៈពីក្រុមឈ្មួញដែលរស់នៅភូមិការឡៃ តែម្ដង ប្រធានសមាគម ការឡៃ បើយោងតាមប្រភព ប្រជាពលរដ្ឋនិងក្រុមឈ្មួញរកស៊ី មួយចំនួន បានបញ្ជាក់ឲ្យដឹងថាចំពោះ កត្តាមួយចំនួនដែលក្រុមឈ្មួញហ៊ានកាប់ទន្ទ្រានព្រៃឈើនៅឃុំកន្លែង នេះ.បានដោយសារមានការសហការនិងបើកភ្លើងខៀវពីប្រធានសហគមន៍និងលោកមេឃុំ រួមទាំងមន្ត្រីពាក់ព័ន្ធនៅក្នុងឃុំកាឡៃ ស្រុកអូរជុំតែម្ដង។

ប្រជាពលរដ្ឋបានលើកឡើងទៀតថាក្រុមឈ្មួញសព្វថ្ងៃ ក្រុមឈ្មួញទាំងនោះ សម្រុកអាឈើ ប្រភេទលេខ 2 និងដាក់ម៉ាស៊ីនត្រង់សឺន័រ លាន់ពេញព្រៃ រាល់យប់រាល់ថ្ងៃយ៉ាងណាក៏ដោយក៏មិនដែលឃើញអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធទាំងនោះ បើកភ្នែកមើលនោះទេ បានតែត្រឹមដល់ខែ មកទទួលកញ្ចប់តែប៉ុណ្ណោះ យោងតាមប្រភពពីប្រជាពលរដ្ឋដដែលបានអោយដឹងថានៅក្នុងភូមិការឡៃ 3 សព្វថ្ងៃនេះក្រុមឈ្មួញអាឈើប្រភេទដូចខាងលើនេះយកទៅ លក់បន្តឱ្យ មេឈ្មួញម្នាក់ដែលមានឥទ្ធិពលនៅក្នុងខេត្តរតនគិរី និងយកទៅដាក់ក្នុងដេប៉ូស្របច្បាប់។
ហើយបានពួកគាត់លើកឡើងថាចំណែកអ្នកកាប់ឈើចេញពីព្រៃសហគមន៍យកមកទុកនៅឃុំកាឡៃ ពុំមានអ្នកណាធ្វើអីទេព្រោះដោយសារមានឥទ្ធិពលអ្នកមានអំណាចកំពុងតែឈរបាំងពីក្រោយខ្នងនិងចាំទិញឈើយកពីក្រុមឈ្មួញនៅក្នុងឃុំកន្លែងតែម្ដង ។

ជាចុងក្រោយ ប្រជាពលរដ្ឋសុំសំណូមពរដល់ថ្នាក់ដឹកនាំ នៅក្នុងខេត្តរតនគិរីអោយជួយត្រួតពិនិត្យទៅដល់មន្ត្រីក្រោមឱវាទនៅក្នុងស្រុកអូរជុំផងចុះទាន ។