ខេត្តកំពង់ធំ៖ឯកឧត្តមសោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង
អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ ការគណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីក្រុមការងារថ្នាក់ខេត្ត ថ្នាក់ដឹកនាំគណបក្សឃុំ និងសាខាបក្សភូមិ ជាច្រើននាក់ នៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ។
លោកសូត្រ អ៊ុល ប្រធានគណបក្សឃុំបន្ទាយស្ទោង បានបញ្ជាក់ថា ផ្ទៃដីរបស់ទីស្នាក់ការគណបក្សឃុំ មានទំហំប្រវែង ៣០មX ៥០ម គម្រោងដែលត្រូវសាងសង់ទីស្នាក់ការគណបក្សឃុំ មានទំហំ៨មX១២ម គ្រោងសាងសង់ពីសសរបេតុង ជញ្ជាំងរៀបឥដ្ឋ ដំបូលប្រក់ស័ង្កសីកិនភ្លី និងបាតក្រោមចាក់សាប ។
ឯកឧត្តម សោម ស៊ុន បានជួយឧបត្ថម្ភស៊ីម៉ងត៍៥តោន ឥដ្ឋប្រហោង១ម៉ឺនដុំ និងថវិកាជាង ៤ លានរៀល និងថ្លែងអំណរគុណថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំ និងសប្បុរសជនមួយចំនួនទៀត ដែលបាខិតខំប្រឹងប្រែងលះ បង់ទាំងកម្លាំងកាយចិត្ត ថវិកា
និងសម្ភារៈ ចូលរួមក្នុងការសាងសង់ទីស្នាក់ការគណៈបក្សឃុំ ដើម្បីឲ្យថ្នាក់ដឹកនាំគណបក្សឃុំ មានទីកន្លែងសម្រាប់ធ្វើការងារបានសមរម្យ ដែលនឹងត្រូវបានលេចចេញជារូបរាង នៅពេលខាងមុខនេះ ។
ថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ បានថ្លែងអំណរគុណ ឯកឧត្តម សោម ស៊ុន និងក្រុមការងារចុះជួយមូលដ្ឋានឃុំ ដែលតែងតែជួយឧបត្ថម្ភគ្រប់បែបយ៉ាង ទាំងការងារ មនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ការឧបត្ថម្ភបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ និងការ
បំពាក់ឯកសណ្ឋានជូនប្រជាការពារក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពនៅក្នុងមូលដ្ឋានឃុំ និង សូមគោរពជូនពរ ឯកឧត្តម លោក លោកស្រី សុខភាពល្អ សម្រេចជោគជ័យនៃអណត្តិខាងមុខនេះ។
ដោយ ប៊ុន រដ្ឋា ។




































