ការពរពោះនិងបង្កើតកូន ស៊ីឈ្នួលនៅថៃ ការលក់មេជីវិត កំពុង ក្លាយជាវិស័យឧស្សាហកម្មដែលកំពុង តែកាក់កប អាចធ្វើមានធ្វើបានសម្រាប់ សេវាកម្មកើតស៊ីឈ្នួលនៅក្នុងប្រទេស ថៃ ។ នៅពេលដែលរដ្ឋាភិបាលកំពុងតែ ចាត់វិធានការបោសសម្អាតបណ្ដាញ កើតស៊ីឈ្នួល ប្រព័ន្ធផ្សព្វផ្សាយនានានៅ ក្នុងប្រទេសថៃក៏បានលាតត្រដាងពីសេវា កម្មលក់មេជីវិតផងដែរ ។
កន្លងមកគេ តែងតែចាប់អារម្មណ៍ទៅលើស្ដ្រីដែលចុះ កិច្ចព្រមព្រៀងពរពោះបង្កើតកូនស៊ីឈ្នួល ដែលភាគច្រើនស្ដ្រីមកពីតំបន់ជនបទ ក្រីក្រអាចទទួលបានប្រាក់រហូតដល់ទៅ ជិត៥សែនបាត ប្រហាក់ប្រហែល១ម៉ឺន ៥ពាន់ដុល្លារអាមេរិក សម្រាប់ការពរ ពោះបង្កើតកូនម្ដង ។ ប៉ុន្ដែនៅពេលនេះ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃបានបង្វែការចាប់អារម្មណ៍ទៅលើវិស័យលក់មេ ជីវិត កំពុងតែរីករាលដាលពេញនិយម នៅក្នុងទីផ្សារពរពោះកើតស៊ីឈ្នួល ។
គូ ស្វាមីភារិយាដែលមិនអាចមានកូន ឬ ប្ដីប្រពន្ធភេទដូចគ្នាចង់មានកូន អាច ជ្រើសរើសមេជីវិតរបស់មនុស្សដែល ខ្លួនពេញចិត្ដជាបវរកញ្ញា ឬបុរសសង្ហារ ណាមួយសម្រាប់ដាក់បញ្ចូលក្នុងស្បូន បង្កកំណើតជាមួយស្ដ្រីដែលពរពោះស៊ី ឈ្នួល ។ ទីផ្សារងងិតក្នុងលារលក់មេជីវិតកំពុង តែមានអតិថិជនច្រើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ ដោយភាគច្រើនបានដាក់លក់ នៅតាមបណ្ដាញអ៊ីនធើណេត គេហទំព័រ ទំនាក់ទំនងសង្គម ។ អតិថិជនភាគច្រើន ជាជនជាតិបរទេសបានចាប់អារម្មណ៍ យ៉ាងខ្លាំងទៅលើេ្មជីវិតមនុស្សដែលមាន សម្រស់ស្រស់ស្អាតដូចជាបវរកញ្ញា ដើម្បីបានកូនមកមានសម្រស់ស្រស់ ស្អាតដូចគ្នា ។
អ្នកបង្ហាញម៉ូដបុរស និស្សិត ជាទីពេញនិយមសម្រាប់ការទិញ មេជីវិតពីក្រុមគ្រួសារនៅបរទេស ។ មេជីវិតស្ដ្រីដែលមានសម្រស់ស្រស់ ស្អាតធម្មតាមានតម្លៃពី២-៥ម៉ឺនបាត ។ តារាភាពយន្ដមានតម្លៃប្រមាណ៨ម៉ឺន បាត ចំណែកមេជីវិតរបស់បវរកញ្ញា វិញ មានតម្លៃរហូតដល់១លានបាត ។ ទាំងនោះមានតែគ្រួសារអ្នកនៅបរទេស ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ទើប អាចទិញមេជីវិតពីប្រុសស្អាតស្រីស្អាត សម្រាប់បង្កើតកូនខ្លួនឯង ។ ប៉ុន្ដែសកម្មភាពពរពោះបង្កើតកូន ស៊ីឈ្នួលនៅថៃកំពុងតែត្រូវបានរដ្ឋាភិ បាលបោសម្អាតជាទ្រង់ទ្រាយធំ ។
រដ្ឋាភិ បាលយោធា កំពុងតែបង្កើតច្បាប់ថ្មី សម្រាប់ដាក់ទោសដល់អ្នកពរពោះក្នុង គោលដៅពាណិជ្ជកម្ម (ពរពោះស៊ីឈ្នួល) ត្រូវជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ ។ ករណីពាណិជ្ជករជប៉ុនឈ្មោះ Mitsutoki Shigeta អាយុ២៤ឆ្នាំ បានជួលស្ដ្រីថៃពរ ពោះបង្កើតកូនឱ្យរាប់សិបនាក់កំពុង ប្រឈមនឹងផ្លូវច្បាប់នៅក្នុងប្រទេសថៃ ។ តាមលទ្ធផលស្រាវជ្រាវពាណិជ្ជករជប៉ុន បានជួលស្ដ្រីឱ្យបង្កើតកូនដល់ទៅ២១នាក់ មិនមែន១៦នាក់ដូចព័ត៌មានពេលដំបូង នោះឡើយ ហើយបានបញ្ជូនក្មេងទាំង នោះ៩នាក់ចេញពីប្រទេសថៃរួចហើយ។ ស្ដ្រីដែលពរពោះបង្កើតកូនភាគច្រើន នៅប្រទេសថៃ ប៉ុន្ដែមេជីវិតវិញ មាន សញ្ជាតិផ្សេងៗគ្នាតាំងពីស្វីស អេស្ប៉ាញ អូស្ដ្រាលី អ៊ីស្រាអែល អាមេរិក ដើម្បី បង្កាត់ឱ្យកូនមានរូបសម្បត្ដិស្រស់ស្អាត