កម្លាំងជំនាញការិយាល័យប្រឆ្នាំងគ្រឿងញៀននិង កំម្លាំងចរាចរណ៍ជើងគោកខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ និងច្បាប់ចរាចរណ៍ផ្លូវគោក។

កំពង់ឆ្នាំង ដោយអនុវត្តន៍តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាល ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង៩ និង០០ នាទីនេះកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរ:សេនីយ៍ឯក ហ៊ុល.វាសនា ឋានៈស្នការរងទទួលការងារប្រឆាំងគ្រឿង
ញៀន និងកម្លាំងចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំងចុះផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប៉ះពាល់ដោយសារការប្រើប្រាស់គ្រឿងញៀនខុស
ច្បាប់ និងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចភ្នំយកថ្មធ្វើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង(ជាទីតាំងយកថ្មភ្នំធ្វើផ្លូវជាតិលេខ៥ពីស្រុករលាប្អៀរ ដល់ស្រុកបរិបូណ៌) ខេត្តកំពង់ឆ្នាំង។

ដោយមានការសម្របសម្រួល និងសហការពីក្រុមហ៊ុន(ស៊ូមី ម៉ូតូ មីតស៊ុយ)សមត្ថកិច្ចជំនាញ បានធ្វើការផ្សព្វផ្សាយច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ផលប៉ះពាល់ដោយសារការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និង ច្បាប់ចរាចរណ៍ផ្លូវគោក និងបានធ្វើតេស្តទឹកម៉ូត(ទឹកនោម)ចំពោះអ្នកបើកបររថយន្តដឹកដី បើកបរគ្រឿងចក្រគ្រប់ប្រភេទនិងកម្មករសរុបចំនួន ៥៣នាក់ ( ប្រុស)។

ជាលទ្ធផល:កំម្លាំងសមត្ថកិច្ចយើងរកពុំឃើញមានផ្ទុកសារធាតុញៀននៅក្នុងទឹកនោម អវិជ្ជមានទាំងអស់៕
សុខ គឹមសៀន