​រមណីយដ្ឋាន​បឹង​សំរិទ្ធ​កំពុង​ពេញនិយម​និង​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​

0

​កំពង់ធំៈ ខេត្តកំពង់ធំ មាន​គឺជា​ខេត្ត​មួយ​ដែល​ស្ថិតនៅ​ចំ​កណ្តាល ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ ព្រមទាំង​រមណីយដ្ឋាន​កែច្នៃ ក្នុងនោះ​មាន ភ្នំ​សន្ទុក ប្រាសាទ​សម្បូណ៌​ព្រៃ​គុក បឹង​សំរិទ្ធ ព្រៃ​ប្រស់ សំពៅ​មាស​សំពៅ​ប្រាក់​គ្រប់​រមណីយដ្ឋាន​សុទ្ធ​តែមាន​ភាព​ទាក់ទាញ និង​មាន​សម្រស់​ស្រស់ស្អាត តាម​ចំណង​ចំណូលចិត្ត​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។​ ​OLYMPUS DIGITAL CAMERA

ជាក់ស្តែង​រមណីយដ្ឋាន​បឹង​សំរិទ្ធ ស្ថិតនៅ​ក្នុងស្រុក​បារាយណ៍ ខេត្តកំពង់ធំ​មាន​ព្រំព្រទល់​⁣​ជាប់​នឹង ខេត្តសៀមរាប នៅ​ទិសពាយ័ព្យ ខេត្តព្រះវិហារ នៅ​ទិសឧត្តរ ខេត្តក្រចេះ នៅ​ទិសបូព៌ ខេត្តកំពង់ចាម និង​ទិសទក្សិណ ជាប់​និង​ទន្លេសាប ខេត្តកំពង់ធំ មាន​ផ្ទៃដី ១៣ ៨១៤ គ​.​ម​.​ផ្ទៃក្រឡា ដែលជា​ផ្ទៃក្រឡា​⁣​ធំ​ទី​២ បន្ទាប់ពី​ខេត្តមណ្ឌលគិរី ខេត្ត​មួយ​នេះ​មាន​ចម្ងាយ ១៦៨ គីឡូម៉ែត្រ​ពី​⁣​រាជធានី​ភ្នំពេញ ។​ ​OLYMPUS DIGITAL CAMERA

ដោយឡែក​រមណីយដ្ឋាន បឹង​សំរិទ្ធ​ស្ថិតនៅ​ក្នុងភូមិ ចុង​ដូង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មាន​ផ្លូវ ចូលទៅ​រមណីយដ្ឋាន ពី​ថ្នល់ជាតិ​លេខ​៦ ប្រមាណ​៣​គ​.​ម នៅក្នុង​រមណីយដ្ឋាន​មាន​ម្ហូបអាហារ​គ្រប់មុខ ព្រមទាំង​សេវាកម្ម​បំរើភ្ញៀវ​ទេសចរណ៍​ល្អ​ប្រណិត ជាពិសេស​បឹង​សំរិទ្ធ​គឺជា​រមណីយដ្ឋាន ដែល​បាន​កសាងឡើង នូវ​រូប​ប្រាសាទ និង​សារមន្ទីរ នៅ​កន្លែង​ល្បីៗ​ជាច្រើន បាន​ប្រមូលផ្តុំ​កសាង​ជា រូប​សប​និ​មិ​ន្ត នៅក្នុង​រមណីយដ្ឋាន​បឹង​សំរិទ្ធ​នេះ ដើម្បី​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​ទស្សនា​នៅទីនេះ មាន​អារម្មណ៍​ថា ដូច​បាន​ទៅ​ទស្សនា​ប្រាសាទ​ល្បី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។​OLYMPUS DIGITAL CAMERA

​ភាព​ទាក់ទាញ​របស់​រមណីយ​ដ្ឋា​ន​បឹង​សំរិទ្ធ ក្រោយ​ការច្នៃប្រឌិត​របស់ កូន​ខ្មែរ​សុទ្ធសាធ បាន​បង្កើត​ឲ្យ​មាន បឹង​មួយ​នៅ​ចំ​កណ្តាល​រមណីយដ្ឋាន ដែលមាន​ទឹកថ្លា​ត្រជាក់ មិនតែប៉ុណ្ណោះ​មាន​ភ្នំ​ចំឡង មាន​ម៉ូតូ​ទឹក ទូក កូន​ទា និង​ឧបករណ៍​ជាច្រើន​ទៀត​សម្រាប់ បំរើសេវា​កម្ម​ជូន​ភ្ញៀវ​ទេសចរណ៍ ជាពិសេស​មនុស្ស​ជាច្រើន បាន​ពិសោធន៍​សមត្ថភាព និង​ការ​ជិះ​ទោ​ទឹក​ចេញពី​កំពូលភ្នំ ទម្លាក់​ចូល​បឹង និង​ការ​ជិះ​ខ្សែ​រ៉​ត​ទម្លាក់ខ្លួន​ពី​កំពូលភ្នំ យ៉ាង​សម្បាយ​និង​មាន​សុ​វត្តិភាព មួយរយ​ភាគរយ ។​ ​DSC_0276

លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា រមណីយដ្ឋាន នៅក្នុង​ខេត្តកំពង់ធំ​សុទ្ធតែជា​រមណីយដ្ឋាន ដែល​ភាព​ភាព​ទាក់ទាញ គ្រប់​វ័យ គ្រប់​ភេទ តាម​ចំណូលចិត្ត សម្រាប់​អ្នក ចូលចិត្ត​រមណីយដ្ឋាន បែប​ប្រវត្តិសាស្ត្រ​ដែលមាន​ការ ពាក់​ព័​ន្ឋ​ទៅនឹង​ព្រះពុទ្ធសាសនា ក៏មាន​ច្រើន​កន្លែង ចំណែក​រមណីយដ្ឋាន​ដែល បាន​កែច្នៃ និង​កសាងឡើង​ក៏មាន ជាក់ស្តែង​រមណីយដ្ឋាន បឹង​សំរិទ្ធ​នេះ មាន ភ្ញៀវ​ជាតិ​និង​អន្តជាតិ​ជាច្រើន មក​កំសាន្ត​ទីនេះ ។DSC_0004

ដោយមាន​ការគាំទ្រ​ពី​សំណាក់ លោក អភិបាលខេត្ត និង​មន្ទីរ​ទេសចរណ៍ បាន​ជម្រុញ​ឲ្យ មានការ​ថែរក្សា​សុ​វត្តិភាព​ជា​ចម្បង​ដល់​ភ្ញៀវ​ទេសចរណ៍ និង​សូម​ឲ្យ​ថែរក្សា អនាម័យ និង​បរិស្ថាន​នៅទីនេះ​ឲ្យ​បានល្អ សូម​ចោល​សម្រាប់​ក្នុង​ធុង ។​ ​ ​ដោយ ប៊ុន រដ្ឋា ​