ទម្លាយឈ្មោះអ្នកកាប់ទន្ទ្រាន់ដីព្រៃនៅតំបន់អូរអន្ទ្រោកក្នុងព្រៃអង្គតែន (ភាគ ២)

កំពង់ធំ= ក្រុមបំផ្លាញព្រៃអង់តែនក្នុងតំបន់អូរអន្ទ្រោក ឆ្លើយដាក់គ្នាយករួចខ្លួន ចាំមើលថាតើក្រុមបំផ្លាញព្រៃទាំងនោះអាចគេចយករួចខ្លួនពីសំណាញច្បាប់ដែរឬទេ?ខណះពេលនេះក៏ល្មមដល់ពេលដែលមន្រ្ដីជំនាញ បរិស្ថាន និងមេព្រៃ ស៊ីបអង្កេតរឿងនេះអោយបានដិតដល់ ព្រមទាំងមានចំណាត់ការ អនុវត្តន៍ច្បាប់អោយបានតឹងរឹងនិងមានប្រសិទ្ធិភាពហើយ មិនគួរបណ្ដែរបណ្ដោយអោយមានបទល្មើសកាប់ដីព្រៃតទៅទៀតទេ ។

  យោងតាមប្រភពបែកធ្លាយបានបញ្ចេញពាក្យពេជដោយប្រយោលថា រឿងកាប់រានទន្ទ្រាន់ដីព្រៃអង្គតែន ក៏មានការពាក់ព័ន្ធនិងមន្រ្ដីជំនាញ មួយចំនួនតូចផងដែរ ដូចពាក្យចាស់ពោលថា ខ្មោចស្រុក មិនអោយដៃម្លេះខ្មោចព្រៃមិនហ៊ានចូលនោះទេ! ពាក់ព័ន្ធនិងរឿងនេះអង្គភាពយើងកំពុងតែស្រាវជ្រាវឃើញបណ្ដើរៗហើយរងចាំមើលមន្រ្ដីគ្រាប់ល្ពៅទាំងនោះមានឈ្មោះអ្នកណាខ្លះជាអ្នកនៅពីក្រោយខ្នងនៃការកាប់រាននេះ។

  ពាក់ព័ន្ធនិងការកាប់រានទន្ទ្រានដីព្រៃតំបន់អូរអន្ទ្រោកយ៉ាងវិនាសកម្មដោយសារមានមេខ្លោងកេណ្ឌ និងជួលពលរដ្នអោយចូលកាប់រាន់ដីព្រៃនៅ តំបន់អូរអន្ទ្រោកក្នុងព្រៃអង់តែនស្ថិតនៅក្នុងឃុំ បឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាដែនដីគ្រប់គ្រង់របស់មន្រ្ដីបរិស្ថានខេត្តកំពងធំ។          

    តាមសំដីរបស់ឈ្មោះ ចាន់ ដែលជាប់ពាក់ព័ន្ធនិងរឿងនេះបានប្រាប់អ្នកសារព័ត៏មានតាមទូស័ព្ទថាលោក គ្មានដីទេគេកាប់យកដីព្រៃរបស់លោកអស់ហើយ! តែលោកបានអោយដឹងថាអ្នកចូលកាប់ព្រៃនៅចំនុចខាងលើ គឺមានឈ្មោះ ក្អូន  ឈ្មោះ ម៉ៅ ឈ្មោះអួង  ឈ្មោះ ខា ឈ្មោះ អាន  ឈ្មោះ សាន់  ប៉ុន្ដែអ្នកដែលស៊ីឈ្នួលកាប់ព្រៃយ៉ាងមមាញឹកនោះគឺ ឈ្មោះ ក្អូន បានស៊ីឈ្នួលកាប់ព្រៃអោយគេក្នុង១ហិចតា ១លាន៤០ម៉ឺនរៀល ។លោក ចាន់ បានស្រង់សំដីលោកក្អូន និយាយថាបើអ្នកណាមិនអោយលុយ អា ក្អូនវានិងយកដីនោះ! ក្នុងការកាប់រានដីព្រៃខាងលើនេះ អា ក្អូន វាបានកាប់ព្រៃយកដីមានទំហំក្បាលដី២០០ទៅ៣០០ម៉ែត្រ ធ្វើជាកម្មសិទ្ធិរបស់វា ។លោក ចាន់ បានបន្ដទៀតថា បងប្រុសបង្កើតរបស់លោក ឈ្មោះ អាន ជាមនុស្សគំនិតមិនល្អពូកែកាប់ព្រៃលក់ដីលក់ជាន់គ្នា៣ ; ៤ជាន់ ។

   ចំណែក លោក ក្អូន ធ្លាប់បានរៀបរាប់ប្រាប់អ្នកសារព័ត៏មានថា លោកបានស៊ីឈ្នួលកាប់ព្រៃអោយគេ និងស៊ីឈ្នួលកាប់ព្រៃអោយ លោក ចាន់ ក្នុង១ថ្ងៃ៣ម៉ឺនរៀល ដែលមានលោក ចាន់ បងលោក ចាន់ និងបងប្អូនកូនក្មួយ ព្រមទាំងសាច់ញាតិចំនួន៤នាក់ មាន ឈ្មោះ ចាន់ ឈ្មោះ អាន ឈ្មោះម៉ៅ និងឈ្មោះហួន ។

  ប្រភពច្បាស់ការមួយទៀតបានអោយដឹងថាលោក ក្អូន អ្នកស៊ីឈ្នួលកាប់ព្រៃក្នុង១ហិចតា ១លានរៀល ទៅ១លាន ៤០ម៉ឺនរៀល ដោយប្រើរណាយន្ដ និងកាបិត ពូថៅ។

      លោក ម៉ុល វណ្ណា នាយរងសង្កាត់រដ្នបាលព្រៃឈើក្រយា ជាមន្រ្ដីអនុវត្តន៍គម្រោងរ៉េតបូក (កិច្ចសហប្រតិបត្តិការកម្ពុជាកូរ៉េ )ធ្លាប់បានអោយដឹងថា លោកបានដាក់កម្លាំងច្រើនសារហើយចេះតែបែកការដោយសារមានអ្នកចាំមើលផ្លូវ តែទោះយ៉ាងណាក៏លោកបានស៊ីបដឹងថាមានមេខ្លោង៤នាក់ដែលជាម្ចាស់ដីនៅក្បែរនោះ។

    លោក លី ស្រេង នាយកដែនជម្រកសត្វព្រៃធ្លាប់បានផ្ដល់បទសម្ភាសតាមទូស័ព្ទថា លោកបានចាប់ខ្លួនអ្នកកាប់រានព្រៃបាន៤នាក់ហើយ តែនៅឡើយមេខ្លោងនៅពីក្រោយខ្នងមិនទាន់ចាប់បាន។

   ប្រជាពលរដ្ន រួមទាំងអ្នកឃ្លាំមើលបទល្មើសព្រៃឈើ និងអង្គការក្រៅរដ្ឋាភិបាល ស្នើរអោយអាជ្ញាធរមានសមត្ថកិច្ច ក្រសួងបរិស្ថាន និងអង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេស អាជ្ញាធរខេត្តកំពង់ធំ ស្ថាប័ណ្ណតុលាការ  ចុះស៊ីបអង្គេតរឿងខាងលើនេះអោយបានដិតដល់ និងអនុវត្តន៍ច្បាប់អោយមានប្រសិទ្ធិភាព ជៀសវាងការកាប់រានទន្ទ្រាន់ដីព្រៃតទៅទៀត។