នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៤និង ១៥ នាទីព្រឹក នៅចំណុច យុគុន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករណីអគ្គីភ័យបណ្ដាលឱ្យឆាបឆេះរោងឆ្អើរត្រីមួយខ្នង មានទំហំ៤៥ម៉ែត្រ គុណ និង ៨ម៉ែត្រ អស់ទាំងស្រុង ជារបស់ឈ្មោះ ហ៊ុន ជួន ភេទប្រុស អាយុ ៣៧ឆ្នាំរស់នៅ ភូមិ ឃុំកើតហេតុខាងលើ។
ក្នុងករណីអគ្គិភ័យខាងលើនេះបានបង្ករឲ្យមានការខូចខាត ឆេះត្រីឆ្អើរអស់ចំនួន ២០.០០០ចង្កាក់ ឆេះអុស ចំនួន ២៥០
ម៉ែត្រគីប និងសម្ភារៈប្រើប្រាស់ផ្សេងៗអស់ទាំងស្រុង ដែលសរុបជាទឹកប្រាក់ប្រហែល ៣៥០០០ដុល្លារ ។
មូលហេតុបណ្ដាលមកពី ភ្លើងឆាបឆេះខ្លាញ់ត្រីឆ្អើរទើបបណ្ដាលឱ្យឆេះ។
ក្រោយពីកើតហេតុត្រូវបានកម្លាំងនគរបាលស្រុកបរិបូណ៌យក រថយន្តពន្លត់អគ្គីភ័យ បានចេញអន្តរាគមន៍តែគ្មានផ្លូវចូលទៅដល់កន្លែងកើតហេតុ បានប្រើប្រាស់ម៉ាស៊ីនបូមទឹករបស់ប្រជា
ពលរដ្ឋ ចំនួន ៥គ្រឿង និងបំពង់ពន្លត់អគ្គីភ័យចំនួន២បំពង់ទើបបាញ់រលត់អស់ទាំងស្រុង ៕សុខ គឹមសៀន





































