​​រថយន្ត​អ៊ី​ស៊ុយ​ស៊ុយ​ពណ៌​ទឹកប្រាក់​មួយគ្រឿង​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ ​នៅសល់តែ​គ្រោងឆ្អឹង​

0

​ ​ក្រចេះ រថ​យ័ន្ត​អ៊ី​ស៊ុយ​ស៊ុយ​ពណ៌​ទឹកប្រាក់​មួយគ្រឿង​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ​ក្លាយជា​ផេះ​អស់​មួយ​រំពេជ​ឧបទ្ទវហេតុ​ដ៏​កម្រ​មាន​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ ទី ២៨ ខែ សីហា ឆ្នាំ ២០១៤​នៅ​ចំណុច​ទល់មុខ​និង​ប្រ​លាន​យន្តហោះ​ស្ថិតនៅ​ភូមិសាស្ត្រ សង្កាត់ អូ​ឬ​ស្សី ក្រុង​ក្រចេះ​។​ ​ ​

បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​និង​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ថា មុនពេល​ឧបទ្ទវ​ហេតុនេះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​គេ​បានឃើញ​អណ្ដាតភ្លើង​ឆាបឆេះ​ចេញពី​បំពុង​ស៊ី​មាំ​ង​រថ​យ័ន្ត​ក្នុងខណពេល​កំពុងបើក​បរ​ក្រោយពី​បានឃើញ​ហេតុការណ៍​នេះ​បាន​កើតឡើង​ហើយ​គេ​ក៏បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​តាម​ពីក្រោយ​ដើម្បី​ប្រាប់​ម្ចាស់​រថ​យ័ន្ត ក៏ប៉ុន្តែ​បើទោះជា​អ្នកឃើញ​ហេតុការណ៍​ខំប្រឹង​ជិះ​ម៉ូតូ​យ៉ាង​លឿម​ដើម្បី​ផ្ដល់ដំណឹង​ជូន​ម្ចាស់​រថយន្ត​យ៉ាងណា​ក៏ដោយចុះ​ក៏​មិនទាន់​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះដែរ​។ 20140828_125125

ក្រោយពី​បានឃើញ អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​លាយឡំ​ជា​មូ​យ​និង​ផ្សេង​ខ្មៅ ខ្មួលខ្មាញ់​នៅ​ពី​ខាងក្រោយ​រថយន្ត​យ៉ាង​ដូច្នេះហើយ គាត់​ក៏​កាច់​សោរ​រថយន្ត​ពន្លត់​និង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ចុះ​ចេញពី​រថយន្ត ហើយក៏​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ទូរស័ព្ទ​ខ​ល​ទៅ អង្គភាព​ពន្លត់ អគ្គីភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ឲ្យ​មកជួយ​អន្តរាគ​ម៍​ពន្លត់អគ្គីភ័យ​ដែល​កំពុងតែ​ឆាបឆេះ​រថយន្ត​របស់គាត់​នៅលើ​កំណាត់​ផ្លូវជាតិ​នៃ​ចំណុចកើតហេតុ​ដូច​បាន​រៀបរាប់​ជូន​ខាងលើ ។

ក៏ប៉ុន្តែ​វា​ហួសពេល​បាត់ទៅហើយ​នៅពេលដែល​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បានមក​ដល់ រថយន្ត​របស់​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​នៅសល់តែ​គ្រោងឆ្អឹង​អស់​បាត់ទៅហើយ ម្ចាស់​រថយន្ត​រូប​នោះបាន​បន្តទៀតថា ឧបទ្ទវហេតុ​ដ៏​ចៃដន្យ​បានកើត​ឡើង​យ៉ាង​ដូច្នេះ​គឺ​បណ្ដា​លកម​ពី រូបគាត់​បាន​ទិញ​ប្រេងម៉ាស៊ូត​មួយ មី​ដុង​ដាក់​នៅ​ខាងក្រោយ​រថយន្ត​របស់​គាត់ នៅក្នុង​ខណ​:​ពេលដែល​គាត់​ធ្វើដំណើរ​មកពី​ខេត្ត​រតន​:​គិរី​ឆ្ពោះទៅកាន់ ខេត្តព្រៃវែង តាម​

កំណាត់​ផ្លូវជាតិ​លេខ ៧ ក្រចេះ​- ស្ទឹងត្រែង ប្រហែលជា​ផ្លូវ​នេះ​គ្រ​លិ​ក គ្រលុក ខ្លាំងពេក ទើប​បណ្ដាល​ឲ្យ​មី​ដុង​ដែល​គាត់​ដាក់​ប្រេងម៉ាស៊ូត​នោះបាន​លិច​ហូរ​ចេញមក​ប៉ះ​នឹង​បំពង់​ស៊ី​ម៉ាំង​រថយន្ត បណ្ដាល​ធ្វើ​ឲ្យ​បែក​ផ្កាភ្លើង​និង​ឆាបឆេះ​ជា​បន្តបន្ទាប់ លុះ​មកដល់​ចំណុចកើតហេតុ​នេះ​តែម្ដង ហើយ​រូបគាត់​មិនអាច​រក​ពាក្យ​ពិ​ជ្រ​ណាមួយ មក​ថ្លាថ្លែង​ស្ដែងចេញ​ជា​វាចារ​បាន​នោះឡើយ ក្រៅពី​ពាក្យ​ពីរ​ម៉ាត់​ថា គាត់​មានការ​សោកស្ដាយ រថយន្ត ដ៏​ថ្មី​សន្លាង​របស់គាត់​ខ្លាំងណាស់​ដែល​ទើបតែនឹង​ទិញ ក្នុង​តំលៃ ជាង បួន​ម៉ឺន​ដុល្លា​នោះ ៕