ជនសង្ស័យ ៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​គ្រឿងញៀន​ខុសច្បាប់​

0

​ ​សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៤​នាក់​នេះ​ត្រូវបាន​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​សហការ​ណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម និង សង្កាត់​គោកចក​ក្រុង​សៀមរាប ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​រួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់ ចាត់ចែង អោយប្រើ​ប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ។ WP_20140828_006

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​ឲ្យ​ដឹងថា​ដោយ​អនុវត្ត​ជាប្រចាំ​តាម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី​ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។​ជាក់ស្តែង​នៅ​ថ្ងៃទី​២៧ ខែសីហា​ឆ្នាំ​២០១៤ កន្លងទៅ​កម្លាំង​ការិយាល័យ​ជំនាញ​របស់លោក​បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៤​នាក់​នេះ​បានជា​បន្តបន្ទាប់​ព្រមទាំង​វត្ថុតាង​ម៉ា​ទឹកកក ៤ កញ្ចប់ មាន​ទម្ងន់ ០,៣​ក្រាម ម៉ូតូ ១​គ្រឿង ទូរស័ព្ទដៃ​៣​គ្រឿង និង ឩ​បក​រណ៍​ច្នៃ​ជក់​គ្រឿងញៀន​ខុសច្បាប់​មួយចំនួនទៀត ។ WP_20140828_003

បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​និង​ធ្វើការ​ដកហូត​បាន​នូវ​វត្ថុតាង​ទាំងអស់​នេះហើយ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រ​ព្រ​ត្តឹ​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន​។​សមត្ថកិច្ច​បានបញ្ជាក់​ថា​នៅ​ថ្ងៃខែ​កើតហេតុ​ខាង​ពួកគេ​បាននាំគ្នា​ទៅ​ទិញ​ថ្នាំញៀន​ទាំង​អស់ពី​បក្ស​របស់​ពួកគេ​នៅលើ​ស្ពាន​នាគ​ផ្លូវ​៦០​ម៉ែត ស្ថិតក្នុង​សង្កាត់​ស្លក្រាម រួច​ពួកគេ​ក៏បាន​នាំគ្នា​មក​ធ្វើ​សកម្មភាព​ជក់​គ្រឿងញៀន​ទាំងអស់នេះ​នៅក្នុង​វត្ត​គោកចក ស្ថិតនៅក្នុង​សង្កាត់​គោកចក​ក្រុង​សៀមរាប ក៏​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់​បានតែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៤​នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕ ​ដោយ លោក​ខេង ខេមរា