ឧត្តមានជ័យៈ ស្លាប់១នាក់របួសធ្ងន់២នាក់នឹងរបួសស្រាល២នាក់។(ឧត្តរមានជ័យ)ប្រជាពលរដ្ថចំនួន៥នាក់បានជិះគោយន្តកន្ត្រៃមកពីធ្វើចំការជិះឡើងទំនប់បង្ហៀទឹកមិនរួចដាច់ខ្សែពានរអិលមកក្រោយវិញ ក្រឡាប់ចាក់មនុស្សចោលហើយកិនពីលើបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងនឹង២នាក់រងរបួសធ្ងន់រីឯ២រងទៀតរបួសស្រាល។
ហេតុការគោយន្តកន្ត្រៃជិះឡើងទំនប់បង្ហៀទឹកមិនរួចក្រឡាប់កិនមនុស្សបណ្តាលឲ្យស្លាប់នឹងរងរបួស៤នាក់នោះបានកើតឡើងកាលពីវេលាម៉ោង៥នឹង៣០នាទីល្ងាចថ្ងៃទី២៧ខែសីហាឆ្នាំ២០១៤នៅចំណុចភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ទោសុីម វណ្ណះ អធិការនគរបាលស្រុកអន្លង់វែងបានឲ្យកម្ពុជាថ្មីដឹងថា ជនរងគ្រោះដោលគ្រោះថ្នាក់ចរាចរណ៍ដោយក្រឡាប់គោយន្តកន្ត្រៃនោះមានឈ្មោះ១ឡម ថនភេទប្រុសអាយុ៣៤ឆ្នាំស្លាប់ ទី២ឈ្មោះរួន ម៉ៅភេទប្រុសអាយុ៣១ឆ្នាំរបួសធ្ងន់ ទី៣ឈ្មោះសេង លាបភេទប្រុសអាយុ៣២ឆ្នាំរបួសធ្ងន់ នឹងទី៤ឈ្មោះតេង ឡាភេទប្រុសអាយុ២៥
ឆ្នាំរបួសស្រាល នឹងទី៥ឈ្មោះយួ រ៉ែមភេទប្រុសអាយុ២៥ឆ្នាំជាអ្នកបើកគោយន្តរបួសស្រាលនៅពេលបច្ចុប្បន្នអ្នកស្លាប់ សមត្ថកិច្ចប៉ូលិសយើងបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី.រីឯអ្នករងរបួសស្រាលនឹងធ្ងន់ត្រូវបានសមត្ថកិច្ចប៉ូលិសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។




































