សៀមរាប៖ ក្នុងទឹកចិត្តខ្មែរតែមួយរួមគ្នាអភិរក្សបរិស្ថាន និងជួយដល់កុមារកម្ពុជា ក្រុមហ៊ុនមីជាតិ បានចូលរួមឧបត្ថម្ភធំនៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៧” ដែលបានប្រព្រឹត្តឡើងនៅក្រុងសៀមរាបនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ
ព្រឹត្តិការណ៍ជិះកង់ (CFC) និងមន្ទីរពេទ្យកុមារអង្គរ ក្រោយមានការអាក់ខានរៀបចំអស់រយៈពេល២ឆ្នាំ ។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាពីសាធារណជន វិស័យឯកជន និងស្ថាប័ននានាដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ ដែលមានបេសកកម្មព្យាបាល និងជួយសង្រ្គោះអាយុជីវិតរបស់កុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងមិនគិតកម្រៃ។
មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពក្រៅរដ្ឋាភិបាលពឹងផ្អែកទៅលើជំនួយសប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស ដែលបានបើកបំរើសេវាសុខភាពជូនកុមារកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ទោះបីជាមានបញ្ហាកង្វះថវិកានៅក្នុងដំណើរការប្រតិបត្តិយ៉ាងណាក៏ដោយ មន្ទីរពេទ្យមួយនេះ មិនដែលរុញរាលនឹងសង្រ្កោះអាយុជីវិតកុមារណាម្នាក់នោះឡើង។
លោក ហុង សុវណ្ណ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនផលិតមីជាតិ បានមានប្រសាសន៍ថា “ផលិតផលមីជាតិ ពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីជិះកង់នេះ។ ម៉្យាងទៀត នេះគឺជាឱកាសដ៏កម្រមួយរបស់ប្រជាជនកម្ពុជា ក្នុងស្មារតីសាមគ្គី រួបរួមគ្នា និងបង្ហាញក្តីស្រលាញ់ តាមរយៈការប្រមូលថវិកាដើម្បីជួយសង្គ្រោះដល់កុមារកម្ពុជា។ ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នា ជាប្រជាពលរដ្ឋកម្ពុជា នឹងចូលរួមគាំទ្រកម្មវិធីមួយនេះដើម្បីកុមារកម្ពុជា។”
គណៈកម្មាធិការជិះកង់កម្ពុជា លោក ហ៊ុន សុជាតិ មានប្រសាសន៍ថា “ ទោះបីជាមានឧបសគ្គមួយចំនួនក្នុងការរៀបចំកម្មវិធីជិះកង់នេះក៏ដោយ ក៏គណៈកម្មាធិការទាំងមូលនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីជាចំណែកមួយជួយដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងតែជួបប្រទះការខ្វះខាត។”
លោកវេជ្ជបណ្ឌិត ងួន ចន្ទ័ភត្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា “សូមកោតសសើរនូវទឹកចិត្តរបស់គណៈកម្មាធិការទាំងមូលដែលប្រឹងប្រែងទាំងកម្លាំងកាយចិត្តដើម្បីធ្វើឲ្យព្រឹត្តិការណ៍មួយនេះកើតឡើង។ ក្នុងនាមថ្នាក់ដឹកនាំមួយរូបនៃមន្ទីរពេទ្យកុមារអង្គរ សង្ឃឹមថាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស នឹងចូលរួមក៏ដូចជាឧបត្ថម្ភដល់ព្រឹត្តិការណ៍ជិះកង់នេះ ដើម្បីសុខភាព កម្សាន្ត និងកិច្ចការមនុស្សធម៌។”
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះបានចូលរួមពីសាធារណជន ក្រុមហ៊ុនឯកជន និងសា្ថប័ននានា ប្រមាណ៤០០នាក់ ដែលការជិះកង់នេះ ចាប់ផ្តើមចេញពីផ្សាររាត្រីសៀមរាបអាតសិនធ័រ ឆ្ពោះទៅកាន់រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិភ្នំក្រោមក្នុងចម្ងាយប្រមាណ០៩គីឡូម៉ែត្រ។
ក្នុងនាមជាផលិតផលជាតិ មីជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមគាំទ្រសកម្មភាពសប្បុរសធម៌នានា ក៏ដូចជាផលិតផលជាតិដើម្បីរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ឆ្លើយតបនឹងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មីជាតិប្តេជ្ញាចិត្តបន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា៕





































