ពិធីអភិសេករូបសំណាកព្រះបាទជ័យវរ្ម័នទី៧និងសែនព្រេន បួងសួង សុំសេចក្ដីសុខ សេចក្ដីចម្រើននៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែត ខេត្ដព្រៃវែង

0

ខេត្ដព្រៃវែង ៖ដោយមានការផ្ដួចផ្ដើមពី លោកវរសេនីយ៍ឯក សួន សំអឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកនឹងលោកស្រីព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីអភិសេករូបសំណាកព្រះបាទជ័យវរ្ម័នទី៧និងសែនព្រេន បួងសួង សុំសេចក្ដីសុខ សេចក្ដីចម្រើន នឹង នាព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក នៃខេត្ដព្រៃវែង ។

នៅក្នុងពិធីអភិសេករូបសំណាកព្រះបាទជ័យវរ្ម័នទី៧និងសែនព្រេននេះដែរមានការអញ្ចើញចូលរួមពីលោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុកកំពង់ត្របែក លោកសឹករងស្រុកកំពង់ត្របែក លោកអធិការរង លោកនាយផ្នែក នឹងលោកនាយប៉ុស្ដិ៍ទាំង១៣ឃុំក្នុងស្រុកកំពង់ត្របែក នៃខេត្ដព្រៃវែង។

លោកវរសេនីយ៍ឯកសួនសំ អឿន អធិការស្រុកកំពង់ត្របែក បានឲ្យដឹងថា ពិធីអភិសេករូបសំណាកព្រះបាទជ័យវរ្ម័នទី៧នេះគឺក្នុងរជ្ជកាលគ្រងរាជ របស់ ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្ស ចាម ដែលមកពីភាគកើតកម្ពុជា គឺ អាណាចក្រចាម្ប៉ា ហើយព្រះអង្គដែលជាស្ដេចសឹកខ្លាំងពូកែ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ និងបានរៀបអភិសេក មហេសី ២អង្គ គឺ ព្រះនាង ឥន្ទ្រទេវី និង ជ័យរាជទេវី ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត និង​មិនមានកំណត់ត្រា ។ ក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ ១១៨១ ព្រះអង្គបានក៏សាងរាជធានីអង្គរទី៣ត្រង់ ប្រាសាទបាយ័ន ហើយព្រះអង្គក៏បាននាំយក ពុទ្ធសាសនា មហាយាន មកគោរពបូជាផងដែរ ។

ចំពោះ ពិធីសែនព្រេនជូនលោកតាសម្បត្ដិនិងលោកយាយសំបូរ សុំសេចក្ដីសុខ សប្បាយ ធ្វើជារៀងរាល់ឆ្នាំផងដែរ ។

លោកអធិការបញ្ចាក់ថារូបសំណាកព្រះបាទជ័យវរ្ម័នទី៧ជាអំណោយរបស់លោកចន សុន នឹងលោកស្រីគង់ សម្ភស្សព្រមទាំងបុត្រ លោកស្រីសេង សុភីនី នឹងស្វាមុីឡាំ ម៉ារ៉ាឌី ដែលចាប់ផ្ដើមកសាងនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២១។

ជាក់ស្ដែងនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកក្រោមការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោព្រំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង លោកវរសេនីយ៍ឯកសួន សំអឿន អធិការស្រុកកំពង់ត្របែកដឹកនាំកម្លាំងចំណុះនៅ អធិការការដ្ឋាននគរបាលស្រុកកំពង់ត្របែក មានភាពដឹកនាំអង់អាចក្លាហានខិតខំបំម្រើប្រជាពលរដ្ឋទាំងយប់ថ្ងៃដោយមិនខ្លាចនឿយហត់អស់ពីកម្លាំងកាយចិត្ដជួនពលរដ្ឋការពារសុវត្ថិភាពនៅក្នុងស្រុកកំពង់ត្របែកទាំងមូល ពលរដ្ឋគោរពកោតសរសើរចំពោះលោកអធិការ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់លោក ដែលជាថ្នាក់នាំដ៍ល្អមានសាមគ្គីភាពល្អ មានប្រជាប្រីយ៍ នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក នៃខេត្ដព្រៃវែងក្នុងនោះដែរលោកអធិការសូមអំពាវនាវដល់បងប្អូនប្រជាពលទាំងអស់នៅស្រុកកំពង់ត្របែកសូមរាយការណ៍រាល់បទល្មើសផ្សេងៗដែលកើតឡើងនៅក្នុងមូលដ្ឋានស្រុកកំពង់ត្របែកតាមលេខទូរសព្ទដែលបានចែកជូន ដើម្បីអោយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកចុះជួយទាន់ពេលវេលានិងចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ អនុវត្ត៣ការពារ៣កុំអោយបានគ្រប់ពេលផងដែរ៕ដោយ៖លោកប៉ែន ឡា