តាកែវ : នគរបានស្រុកត្រាំកក់បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ទាប់ពីឆែករកឃើញសាធាតុញៀនប្រភេទម្សៅក្រាមសរថ្លាមួយចំនួន កាលពីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧និង០៥នាទី។ លោកអធិការស្រុកត្រាំកក់បានអោយដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍រដ្ឋបាលត្រពាំងធំខាងត្បូង បានធ្វើការចេញល្បាតត្រង់ចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចរោងស័ង្កសី ស្ថិតនៅភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់សាកសួរទៅលើជនសង្ស័យចំនួន០៣នាក់ រួមមាន
០១.ឈ្មោះ សូត្រ ពិសិទ្ធិ ភេទប្រុសអាយុ ១៧ឆ្នាំ
០២.ឈ្មោះ ចាន់ សុធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ
០៣.ឈ្មោះហួ សីហាភេទប្រុស អាយុ ២៥ឆ្នាំ ទាំង៣នាក់គឺរស់នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងធ្វើការឆែកឆេរ ក៏ប្រទះឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន១២កញ្ចប់តូចនៅនិងខ្លួនជនសង្ស័យ ភ្លាមនោះសមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងរួមមាន : ម្សៅក្រាមពណ៏សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន ១២កញ្ចប់តូច ម៉ូតូចំនួន ០២គ្រឿងដាវ ចំនួន០២ ដើម ទូរស័ព្ទចំនួន ០២ គ្រឿង និងប្រដាប់វិចខ្ចប់មួយចំនួន រួចក៏បញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕





































