​​ភ្នំ​តា​កុង​ស្រុក​ដំណាក់​ចង្អើរ​ជិត​រលាយ​ដោយសារ​ឈ្មួញ​ឈូសឆាយ​ធ្វើ​អា​ជី​ ​កម្ម​តែម​ន្ត្រី​ជំនាញ​អោយ​សួរ​អាជ្ញាធរខេត្ត​

0

​ខេត្ត​កែប ៖ ដីភ្នំ​ជាច្រើន​ក្នុងស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​កំពង់​ត្រូវបាន​រង​ការរំលោភ​កាយ​យក​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ​ដោយមាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​ជំនាញ​បើកដៃ​ហើយ​ទើបបានជា​ឈ្មួញ​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ​។​ ​តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា ដីភ្នំ​ដែល​ពួក​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​កាយ​យក​អាចម៍ដី​លក់​ធ្វើ​អាជីវកម្ម​យូរ​ឆ្នាំ​មកហើយ​ហៅ​ភ្នំ​តា​កុង​ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ​,​ឃុំ​ព្រៃធំ​,​ស្រុក​ដំណាក់​ចង្អើរ​,​ខេត្ត​កែប​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា ក្នុង​មួយថ្ងៃៗ​គេ​ឃើញ​មាន​រថយន្ត​ដឹក​ដី​ធំៗ​បើក​សម្រុក​រាប់សិប​គ្រឿង​ដោយ​មិនដឹងថា ពួកគេ​កាយ​ដី​មានច្បាប់ ឬ អត់​នោះទេ​គឺ​មិនដែល​ឃើញ​អាជ្ញាធរ​ឫ​ក៏​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ហាមឃាត់​ឡើយ​។​ ​ជុំវិញ​ការកាយ​យក​ដីភ្នំ​ធ្វើ​អាជីវកម្ម​រ៉ែ​ខាងលើ​ត្រូវបាន​មន្ត្រី​សាលាខេត្ត​កែប​ម្នាក់​បាន​ខ្សឹបប្រាប់​អោយ​កម្ពុ​ជាថ្មី ដឹងថា ការកាយ​ភ្នំ​ធ្វើ​អាជីវកម្ម​យក​រ៉ែ​នេះ​កើតឡើង​យូរ​ឆ្នាំ​មកហើយ​មិនដឹងថា ការបង់​ថវិកា​ចូល​រដ្ឋ​បាន​ប៉ុន្មាន​នោះទេ​ហើយ ភ្នំ​ក៏​ជិត​រលាយ​អស់​ដែរ​។​ ​PDVD_038

ទាក់ទិន​ទៅ​និង​ការកាយ​ភ្នំ​យក​អាច​ម៏​ដីភ្នំ​ធ្វើ​អាជីវកម្ម​នេះដែរ​កម្ពុជា​ថ្មី​បាន​ជាប់​ទូរ​ស័​ព្ឋ​ជួប​ជាមួយ​លោក​យក់​មុន្នី​ប្រធាន​មន្ទីរ​រ៉ែ​និង​ថម​ពល ខេត្ត​កែប​ដើម្បី​សុំ​ការបំភ្លឺ​បាន​ប៉ុន្តែ លោក​ឆ្លើយ​ប្រាប់​ថាបើ​ចង់ដឹង​សួរ​ទៅខាង​អាជ្ញាធរ​ស្រុក​និង​ខេត្ត​ទៅ​ដឹង​ហើយ ដោយឡែក​លោក​កែ​នស​ត្ថា​អភិបាលខេត្ត​កែប​វិញ​បាន​ឆ្លើយ​ប្រាប់ថា លោក​ជាប់រ​វូ​ល​ប្រជុំ​៕: