ទូកងចំនួន២គ្រឿង ត្រូវបានភ្លើងឆាប់ឆេះដោយសារអ្នកដុតឆ្អើត្រី មិនមានការប្រុងប្រយ័ត្ននៅវេលាម៉ោង១២ ថ្ងៃត្រង់ នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង : នៅថ្ងៃ ១៩ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រមាណជាង១២និង២០នាទីថ្ងៃត្រង់ កើតមានករណីអគ្គិភ័ណឆាប់

ឆេះរោងត្រីឆ្អើរមួយកន្លែង ដោយសារតែម្ចាស់មិនមានការប្រុងប្រយ័ត្ន នៅចំណុចមុខវត្តសំរោង ភូមិសំរោង សង្កាត់ផ្សារ

ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ម្ចាស់រោងឆ្អើរត្រី មាន

ឈ្មោះ លី រ៉ុនជាប្ដីនិងប្រពន្ធឈ្មោះស៊ឹម អូរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។

រោងត្រីឆ្អើរដែលឆេះខាងលើនេះមានទំហំ ៧ ម៉ែត្របណ្ដោយ ៨ ម៉ែត្រ ស្តុបត្រីឆ្អើរ និងត្រីចង្កាក់ និងបានឆេះដោយទាំងទូកង ចំនួន២គ្រឿងដែលទុកចោល ជិតនោះ ក្នុងនោះមាន

ការខូចខាត ទូកង ២គ្រឿង និងទូក ២គ្រឿងទៀតក៍បានឆេះអស់ទាំងស្រុងផងដែរ។

មូលហេតុភ្លើងឆេះរោងឆ្អើត្រីនេះ បណ្តាលមកពីដុតភ្លើងបង្ហុយត្រីឆ្អើរ ដែលស្តុបក្នុងរោង ហើយបណ្ដោយឲ្យកូនស្រីម្នាក់ និងកូនប្រុសម្នាក់ នៅមើល រីឯឪពុកនិងម្ដាយមិនបាននៅទីនោះទេ ។

ក្រោយពីកើតហេតុរួចត្រូវបានកំម្លាំងនគរបាលអគ្គីភ័យនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងយករថយន្តទៅបាញ់ពន្លត់អស់ចំនួន 3 គ្រឿង ទើបបានរលត់អស់ទាំងស្រុង៕ សុខ គឹមសៀន