អាជ្ញាធររៀបចំកម្មវិធីប្រឡងដាល់អំបុកខ្មែរដើម្បីថែរក្សាប្រពៃណីជាតិខ្មែរយើង

0

កំពង់ឆ្នាំង៖ កម្មវិធីប្រឡងដាល់អំបុកខ្មែរថែប្រពៃណីជាតិ បានប្រារព្ធធ្វើ ឡើងនៅថ្ងៃទី១៨ និង១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ដោយលោក ឧកញ៉ា អ៊ឹង ប៊ុនហូវ និងលោកជំ ទាវនិងក្រុមការងារ ដែលមានបេក្ខជន បេក្ខនារីមកពីក្រុមសិល្បៈ នៃក្រសួងវប្បធម៌ និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ នៅក្នុងខេត្តអាជ្ញាធរ និងប្រជាពលរដ្ឋនៅ ក្នុងមូល ដ្ឋានប្រមាណ៥០០នាក់ផងដែរ ។
លោកឧកញ៉ា អ៊ឹង ប៊ុនហូវ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ជាម្ចាស់កម្មវិធីប្រឡងដាល់អំបុកខ្មែរថែរក្សាប្រពៃណីជាតិខែ្មរយើងបានថ្លែងឲ្យដឹងថា យកបានទិញដីនៅចំណុចភូមិដំណាក់កកោះនេះពីបងប្អូនប្រជាពលរដ្ឋបានចំនួន ១១២ ហិកតាហើយ ដែលលោកនឹងបន្តទិញបន្ថែមទៀតឲ្យបានដីសរុបចំនួន១២០ហិកតា ។ ចំពោះចក្ខុវិស័យរបស់ លោក និងរៀបចំតំបន់នេះអោយក្លាយទៅជា មជ្ឈមណ្ឌលវិបស្សនាធុរៈកសាងកុដិកសាងសាលាឆាន់ កសាងសាលាពុទ្ធិកសិក្សា ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែល
ជាសាសនារបស់ជាតិ ជាមួយគ្នានេះដែលក៏រៀបចំតំបន់នេះឲ្យក្លាយទៅជាតំបន់ទេសចរ ណ៍ធម្មជាតិផងដែរ ព្រោះថាតំបន់នេះគឺជាតំបន់ភ្នំទូកមាសដែលមា នព្រៃឈើធម្មជាតិដ៏ស្រស់បំព្រងដែ លអាចទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តបានច្រើនដើម្បីលើកស្ទួយជីវភាព
រស់នៅប្រជាពលរដ្ឋនៅក្នុងឃុំពោធិ៍ និងឃុំច្រណូក នៃស្រុកកំពង់លែង ឲ្យមានជីវភាពធូរធារ ។
ជាមួយគ្នានេះដែរនៅពេលប្រមុខរាជរដ្ឋាភិបាលធ្វើស្ពានឆ្លងទន្លេកាត់ស្រុកកំពង់លែង ក្នុងពេលខាង មុខនេះតំបន់នេះនឹងអាចក្លាយទៅ ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តព្រោះថា តំបន់នេះក៏មានប្រាសាទ បុរាណជាច្រើន ដែលជាស្នាដៃរប ស់ដូនតាខ្មែរបន្សល់ទុកមកដូចជាប្រាសាទពណ្ណរាយនៅក្នុងឃុំច្រណូកជាដើម ។
លោកឧកញ៉ាបានបន្តថា ដូច្នេះដើម្បីផ្សព្វផ្សាយនៅផែនការខាងលើនេះលោកក៏បានផ្ដួចផ្ដើមរៀបចំកម្ម វិធីប្រឡងដាល់អំបុកខ្មែរថែប្រពៃណីជាតិ ក្នុងគោលបំណងជួយថែរក្សាមរតកវប្បធម៌របស់ដូនតា អោយកូ នខ្មែរជំនាន់ក្រោយបានយល់បានស្គាល់អំពីការច្រូតស្រូវ យកមកបោ កបែន រោយអុំ ដើម្បីយក
ស្រូវល្អមកដាល់អំបុកហូប ។

គណៈកម្មាការរៀបចំកម្មវិធីប្រឡងដាល់អំបុកនេះបានឲ្យដឹងថា កម្មវិធីប្រឡងនេះមានរយៈពេល២ថ្ងៃ ចែក ចេញជា៣វគ្គ គឺវគ្គទី១នៅថ្ងៃទី១៨បេក្ខជនបេក្ខនារីក្រុមសិល្បៈត្រូវប្រឡងច្រូតស្រូវនិងចងកណ្ដាប់ នៅ ក្នុងស្រែនៃភូមិសំបកកន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ។
វគ្គទី ២ នៅព្រឹកថ្ងៃទី១៩ បេក្ខជន និងបេក្ខនារីត្រូវប្រឡងបោកស្រូវអុំនិងរែងស្រូវ ដើម្បីយកគ្រាប់ស្រូវល្អៗត្រៀមទុកដាល់អំបុក វគ្គទី៣នៅរសៀល ថ្ងៃទី១៩ បេក្ខជន បេក្ខនារីចំនួន ៥ក្រុម ត្រូវប្រឡងដល់អំបុក ដើម្បីយកពានរង្វាន់របស់លោកឧកញ៉ា អ៊ឹង ប៊ុនហូវ ដែលមានគណៈកម្មា ការវាយតម្លៃអោយពន្ទុយ៉ាងសុក្រឹតដូចជាការច្រូតស្រូវក្នុងស្រែមិនឱ្យជ្រុះគួរស្រូវ ចេះចងកណ្ដាប់ត្រឹមត្រូវទៅតាមទម្លាប់កសិករ ការបោក ស្រូវឲ្យអស់ពីកណ្ដាលការអុំ ការស្ទៃស្រូវអោយអស់សំដីស្រូវ ,ការលីងស្រូវឲ្យបានឆ្អិនល្មម ដើម្បីដាល់អំបុកឲ្យបានឆ្អិនល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់ និងការសាមគ្គីគ្នាក្នុងក្រុម ទៅតាមខ្លឹមសារវិញ្ញាសារទាំង ៣វគ្គខាងលើនេះដើម្បីគណៈកម្មាការដាក់ពិន្ទុប្រលងយកលទ្ធផល ។
ចំពោះលទ្ធផលនៃការប្រឡងដាល់ អំបុកខ្មែរថែរក្សាប្រពៃណីជាតិក្នុងកម្មវិធីនេះគឺលេខ ១ទទួលបានពានរង្វាន់នូវថវិកាចំនួន២០០០ដុល្លារ, លេខ២ ទទួលបាន ១៥០០ ដុល្លារ ,លេខ៣ ទទួលបាន ១០០០ ដុល្លារនិងលេខ៤ ទទួលបាន៣០០ដុល្លារពីលោកឧកញ៉ា អ៊ឺង ប៊ុនហូវ នៅក្នុងពេលប្រគល់ពានរង្វាន់ជ័យលាភីដល់បេក្ខជនបេក្ខនារី លោកឧកញ៉ា អុឹងប៊ុនហូវ បានឲ្យដឹងថាកម្មវិធីប្រលងដាល់អំបុកខ្មែរថែប្រពៃណីជាតិនេះ ប្រសិនបើមានការគាំទ្រពីប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន លោកអាចនឹងបន្តធ្វើនៅឆ្នាំ ក្រោយៗជាបន្តបន្ទាប់ទៀត ។
គួរបញ្ជាក់ផងដែរថានៅល្ងាច និងយប់ថ្ងៃទី១៩នេះគណៈកម្មាការក៏បានរៀបពិធីបង្ហោះគោម ដុតកាំជ្រូច លេងតន្ត្រីសម័យ លេងកំប្លែងលោកពាក់មី និងលេងល្ខោនបាសាក់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទស្សនារហូតដល់ភ្លឺដោយក្តីសប្បាយរីករាយផងដែរ៕ សុខ គឹមសៀន