​​ពលរដ្ឋ​៧០​គ្រួសារ នៅ​ប៉ោយប៉ែត​មក​ផ្ទុះ​កាត​វ៉ា​ចុងក្រោយ​នៅ​សាលាខេត្ត​ដើម្បី​ទាមទា​ ​យុ​ត្តិ​ធ​ម៏​រឿង​ជម្លោះដីធ្លី​

0

​ក្រុង​ប៉ោយប៉ែត​ ​ប្រជាពលរដ្ឋ​ចំនួន​៧០​គ្រួសារ នៅតែ​បន្ត​មក​ធ្វើកា​តវ៉ា រឿង​ឈ្មួញ​រំលោភ​យក​ដី​របស់​ពួកគាត់​ ​ដែលមាន​ទំហំ​២៧០ ×៩០​ម នៅក្នុង​តំបន់​ផ្សារ​រ៉ា​ថ្មី ក្រុង​ប៉ោយប៉ែត ប៉ុន្តែ​ការតវ៉ា​នោះ ត្រូវបាន​មន្ត្រី​ជំនាញ របស់​សាលាខេត្ត​បន្ទាយមានជ័យ អះអាងថា និង​ធានា​ដោះស្រាយ​ជូន​ ​ពួកគាត់​ក្នុង​រយះ​១​អាទិត្យ ដើម្បី​រក​យុ​ត​ត្តិ​ធ​ម៏​ជូន​ជនរងគ្រោះ​ខាងលើ​នោះ​។​ ​20140827_200232

ក្នុង​ហេតុ​ការតវ៉ា​រឿង​ដីធ្លី​នោះ គឺ​កើតមាន​ក្នុង​ម៉ោង ០៩ ១០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងមុខ​សាលាខេត្ត​បន្ទាយមានជ័យ តែម្តង ដែល​ពលរដ្ឋ​ទាំងនោះ មាន​សរុប​ចំនួន​៧០​គ្រួសារ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសា​តែមាន​ឈ្មួញ​ជា​ថៅកែ​ផ្សារ​រ៉ា​ថ្មី បាន​រំលោភបំពាន​យក​ដី​របស់​ ​ពួកគាត់​ដូច​មាន​ចំនួន​ខាងលើ ហើយ​ក៏មាន​មួយផ្នែក​ទៀត គឺ​លោក​ឧ​ញ្ញ៉ា ដែលជា​ជន​មាន​ ​អំណាច​បាន​យក​ដី​របស់​ពួកគាត់​ចំនួន​១​ហិកតា​ផងដែរ ។​ ​20140827_194931

តាម​ការលើកឡើង​រប​ស់ជន​រងគ្រោះ​ខាងលើ គឺ​បាន​បញ្ជាក់ថា ការតវ៉ា​របស់​ពួកគាត់​នោះ គឺមាន​ច្រើនដង​រួចមកហើយ រហូត​ឈានទៅដល់​ការចាប់ខ្លួន តំណាង​ពួកគាត់​ចំនួន​៧​នាក់ យកទៅ​ញាត់​គុក​ដោយ​អ​យុ​ត្តិ​ធ​ម៏​ទៀតផង ពលរដ្ឋ​ក៏បាន​បន្តទៀតថា បើ​ទួ​ស​ជាកា​តវ៉ា​របស់​ ​ពួកគាត់​នោះ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជួយ​ធ្វើ​អន្តរាគ​ម៏ អោយ​អាជ្ញាធរ​ ​ដោះស្រាយ​ជូន​ពួកគាត់​ជាបន្ទាន់ ប៉ុន្តែ​ពុំមាន​អស់លោក​ណា​ដោះស្រាយ​ជូន​ពួកគាត់​នោះទេ20140827_195040

បែ​ជា​គេ​ឃុបឃិត​គ្នា លួច​ស៊ីញេ ដី​របស់​ពួកគាត់​ទៅអោយ​ឈ្មួញ​ឈ្មោះ លី​ម៉ា​រី និង​លោក​ទិ​ត្យ​ ​លេខ ដែល​ត្រូវជា​ប្តី​ប្រពន្ធ​ជាមួយគ្នា យកទៅ​ធ្វើ​ផ្សារ​រ៉ា ប្រកបដោយ​ជោគជ័យ​រហូតមក​ ​ដល់ពេលនេះ ពលរដ្ឋ​បាន​បន្តទៀតថា ការតវ៉ា​នៅមុខ​សាលាខេត្ត​លើក​នេះ គឺជា​លើក​ ​ចុងក្រោយ ហើយ​បើ​គ្មាន​ដំណោះស្រាយ​ទេនោះ ពួកគាត់​និង​ឡើងទៅ​ដល់ផ្ទះ​សម្តេចនាយក​ ​រដ្ឋមន្ត្រី​ហ៊ុន សែន នាពេល​ដ៏​ខ្លី​ខាងមុខនេះ ជា​មិន​ខាង​ឡើយ​។​ ​

លោក​កែ​ចវ ដា​រ៉ា​រស្មី មន្ត្រី​ជំនាញ​ដោះស្រាយ​វិវាទ​ដីធ្លី​បាន​ប្រាប់​តំណាង ប្រជាពលរដ្ឋ​ថា លោក​និង​យក​រឿងនេះ រាយ​ការ​ណ៏​ជូន​អភិបាលខេត្ត​ដើម្បី​រក​យុ​ត្តិ​ធ​ម៏​ជូន​ប្រជាពលរដ្ឋ​ដោយ​ ​ខានមិនបាន លោក​កែវ​ដា​រ៉ា​រស្មី បាន​បន្តទៀតថា លោក​ធានា​តែ​១​អាទិត្យ​ប៉ុណ្ណោះ ដើម្បី​ ​ចុះ​ស្រាវជ្រាវ​រឿងក្តី​នេះ ជូន​ពលរដ្ឋ​អោយមាន​ភាព​យុ​ត្តិ​ធ​ម៏ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​៕