បុរសម្នាក់សម្រេចចិត្តចង ក ធ្វើអត្តឃាតសម្លាប់ខ្លួនដោយគ្មានមូលហេតុ សង្ស័យមានវិបត្តិផ្លូវចិត្ត ដោយសារតែ….

(ខេត្តកំពត)៖ បុរសម្នាក់បានសម្រេចចិត្តចងក ធ្វើអត្តឃាតខ្លួនឯងដោយគ្មានមូលហេតុ ខណៈម្តាយឪពុកមិននៅផ្ទះ។ចំពោះករណីនេះមានប្រភពជាច្រើនបានអះអាងថា បុរសរងគ្រោះចងកសម្លាប់ខ្លួន ព្រោះតែគាត់មានវិបត្តិផ្ទាល់ខ្លួនដោះស្រាយមិនរួច ទើបសម្រេចចិត្តសម្លាប់ខ្លួនបែបនេះ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ឪពុកម្តាយជនរងគ្រោះ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

ជនរងគ្រោះ ត្រូវបានម្តាយបង្កើតប្រាប់ឱ្យដឹងថា ឈ្មោះ អ៉ីង រុំ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ ឃុុ កើតហេតុខាងលើ ដោយជនរងគ្រោះដែលជាកូនប្រុសម្នាក់នេះ កន្លងមកក្រុមគ្រួសារបានដណ្តឹងប្រពន្ធនិងរៀបការដោយពេញច្បាប់ នៅខេត្តកែប តែពេលនេះជនរងគ្រោះបានលែងលះជាមួយប្រពន្ធ ហើយមករស់នៅផ្ទះជាមួយឱពុក ម្តាយ វិញដែលជាកន្លែងកើតហេតុ។

ម្តាយជនរងគ្រោះបានបញ្ជាក់ទៀតថា ក្រោយពីលែងលះប្រពន្ធបានប្រហែលជិត៤ខែ កូនប្រុសរបស់គាត់(ជនរងគ្រោះ)ចេះតែត្អូញត្អែរថា នឹកប្រពន្ធណាស់ តែជនរងគ្រោះមិនហ៊ានទៅលេងទេ ព្រោះតែម្តាយខាងស្រីបានហាមប្រាមដាច់ខាតមិនឱ្យជួបគ្នានោះឡើយ។

បន្ទាប់ពីមានករណីមនុស្សស្លាប់ដោយសារចងកបែបនេះ សមត្ថកិច្ចជំនាញបានមកត្រួតពិនិត្យធ្វើកោសល្យវិច័យលើសព ខ្លាចក្រែងពាក់ព័ន្ធនឹងករណីផ្សេង ប៉ុន្តែដោយសារគ្មានអ្វីដែលគួរឱ្យកត់សម្គាល់សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សេង ណារិទ្ធ