ភ្នំពេញ ៖កាលពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ
២០២១នេះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើក
ការស៊ើបសួរលើសំណុំរឿងជនសង្ស័យ ២នាក់ ឈ្មោះ ស៊ុ សុជាតិ (ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)
និង ជនសង្ស័យទី២.ឈ្មោះ កែវ ណារុន (ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង) ក្នុងបទល្មើសការទន្ទ្រានកាន់កាប់ និងលក់ព្រៃលិចទឹក ។
សូមបញ្ជាក់ថា អង្គភាព ACU ចេញប្រកាសផ្លូវការ សម្រេចឃាត់ខ្លួនស្នងការរង និងនាយការិយាល័យអន្ដរាគមន៍ខេត្តកំពង់ឆ្នាំងពាក់ព័ន្ធនឹងព្រៃលិចទឹកនៅតំបន់៣ស្រុកកំពង់លែង ក្រោយបញ្ចប់ការសួរនាំហើយអង្គភាពប្រឆាំងអំពើពុករលួយបានចេញសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយស្តីពីការឃាត់ខ្លួនជន
សង្ស័យឈ្មោះស៊ុ សុជាតិ(ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង) ពាក់ពន្ធ័នឹងការកាន់កាប់ និងលក់ព្រៃលិចទឹក ។
លើសពីនេះទៀត អង្គភាពប្រឆាំងអំពើ
ពុករលួយ( អ.ប.ព.) សូមជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថា ក្រោយពីបានធ្វើការស្តាប់ចម្លើយ ឈ្មោះ ស៊ុ សុជាតិ ភេទប្រុស អាយុ៥១ឆ្នាំ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថាជនសង្ស័យខាងលើបានជាប់ពាក់ព័ន្ធនឹងការកាន់កាប់និងបានលក់ព្រៃលិចទឹកតំបន់៣ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។
ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយសម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០ និង៤៥នាទី ដើម្បីបន្តនីតិវិធីច្បាប់។
បន្ថែមពីនេះទៀត អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ក្រោយពីបានធ្វើការស្តាប់ចម្លើយ ឈ្មោះ កែវ ណារុន ភេទប្រុស អាយុ ៥៩ឆ្នាំរួចមក អង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជន
សង្ស័យខាងលើបានជាប់ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយសម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី
១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២០និង៥០នាទី ដើម្បីបន្តនីតិវិធីច្បាប់។
ជនសង្ស័យ ឈ្មោះ ស៊ុ សុជាតិ (ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់
ឆ្នាំង)និងជនសង្ស័យឈ្មោះកែវ ណារុន(ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)កំពុងស្ថិតក្នុងដំណាក់
កាលតំណាងអយ្យការបើកការស៊ើបសួរបានបញ្ចប់។
១.ដីការបង្គាប់ឲ្យឃុំខ្លួនកាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ 2021 នេះ ធ្វើការនាំខ្លួនជន
សង្ស័យដែលត្រូវចោទឈ្មោះស៊ុ សុជាតិ ដែលមានអត្តសញ្ញាណដូចខាងលើទៅពន្ធនាគារឬមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
-.ឲ្យប្រធានព័ន្ធនាគាឬមណ្ឌលកែប្រែទី ១( ម១) និងឃុំខ្លួនជនសង្ស័យនេះរហូតមានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
២.ដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះកែវ ណារុន ដែលមានអត្ត
សញ្ញាណដូចខាងលើទៅព័ន្ធនាគាឬមណ្ឌលអប់រំកែប្រែទី ១ (ម១)ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។
-.មាគ៌ាឬមណ្ឌលកែប្រែទី ១( ម១)និងឃុំខ្លួនជនសង្ស័យនេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងៗពីនេះ៕
សុខ គឹមសៀន





































