​លោកគ្រូ​អ្នកគ្រូ​និង​មន្ត្រី​តាម​បណ្តា​មន្ទីរ​ចំនួន​១៥០​ចុះ​ធ្វើ​កម្មសិក្សា​ស្វែងយល់​អំពី​ខ្សែ​សង្វា​ក់លិត​កម្ម​អគ្គិសនី​

0

ខេត្តពោធិសាត់៖ លោកគ្រូ​អ្នកគ្រូ ដែល​បាន​អញ្ជើញ​មក ពី​ស្រុក​កណ្តៀង ក្រុង​ពោធិ៍សាត់​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​និង​សាលា​ក្រោម​ឱវាទ​និង​មន្ត្រីរាជការ​តាម​បណ្តា​មន្ទីរ​នានា​ជុំវិញ​ខេត្ត​សរុប​ទាំងអស់​ចំនួន​១៥០​នាក់​បាន​ចុះ​ធ្វើ​កម្មសិក្សា​ស្វែងយល់​អំពី​ខ្សែ សង្វាក់​ផលិតកម្ម​អគ្គីសនី​អា​តៃ​ដែល​ស្ថិតនៅក្នុង​ឃុំ​អូរ​សោម​ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ស៊ុយ​សែម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​កាលពី​ថ្ងៃទី​២​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៣​កន្លងទៅនេះ​។

តាម​ការធ្វើ​សេចក្តី​រាយ​ការ​ណ៏ ពី​លោក​វង្ស សុ​ត្ត​ម អនុប្រធាន​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា​វា​រី​អគ្គីសនី​អា​តៃ​មាន​កំលាំង​ឋា​ម​ពល​អគ្គីសនី ១២០​មេ​ហ្គា​វ៉ា​ត់​ដែល​បាន​ចាប់ដំណើរការ​ប្រើប្រាស់​ចា​ប់​តាំងពី​ឧសភា​ឆ្នាំ​២០១៣​និង​ទំនប់​វា​រី​អគ្គីសនី​តា​តៃ​ដែលមាន​កំលាំង​ឋា​ម​ពល​២៤៦​មេ​ហ្គា​វ៉ា​ត់​ដែល​បាន​ចាប់ដំណើរការ​ប្រើប្រាស់​ក្នុង​ដើមឆ្នាំ​២០១៤​នេះ​បើ​យើង​ធ្វើការ​បូកសរុប​ឋា​ម​ពល​វា​រី​អគ្គីសនី អា​តៃ​និង​តា​តៃ​មាន​កំលាំង​៣៦៦​មេ​ហ្គា​វ៉ា​ត់​ដែល​សព្វថ្ងៃនេះ បាន​ត​បញ្ជូនមក​អនុ​ស្ថានីយ​ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង និង រាជធានី​ភ្នំពេញ

ដោយមាន​ការប្តេជ្ញា ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ស៊ុយ​សែម​ក៏​ដូច​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ជម្រុញ​ឲ្យ​មន្ត្រី​ដាំ​ពង្រាយ​បង្គោល​អគ្គីសនី​ស្ទើរតែ​គ្រប់​ឃុំ​ក្នុង​ខេត្តពោធិ៍សាត់ ក្នុងនោះ​ឯកឧត្តម​ស៊ុយ​សែម​និង​សន្យាថា​ក្នុង​ឆ្នាំ​២០២០ ប្រជាព​រដ្ឋ​គ្រប់​ឃុំ​ទូទាំង​ខេត្ត​ពោធិ៍​គ្រប់​ខ្នង​ផ្ទះ​និង​មាន​ភ្លើង​ប្រាស់​និង​អាច​យក​ឋា​ម​ពល​អគ្គីសនី​នេះ​ប្រើប្រាស់​ជា​មធ្យោបាយ​បូមទឹក​បញ្ចូល​ស្រែ​ស្រោច​ដំណាំ​ដាំ​ដុះ​បន្លែបង្ការ​គ្រប់​ប្រភេទ​លោក​មាន​

សេចក្តីសង្ឃឹម​ជឿជាក់ថា​ថ្ងៃមុខ​នេះ​អ្នក​វិយោគ​ខាង​វិ​ស​យ័​រោងចក្រ​និង​មក​បណ្តាក់ទុន​កាន់តែច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​លោក​វង្ស​សុ​ត្ត​ម​ជួសមុខ​ឲ្យ​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តពោធិ៍សាត់ ក៏បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​ស៊ុយ​សែម ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ ក្នុងការ​ដឹកនាំ​លោកគ្រូ​អ្នកគ្រូ​ក្នុង​ ​មក​ចុះ​ធ្វើ​កម្មសិក្សា​ស្វែងយល់​អំពី​ខ្សែសង្វាក់​ផលិតកម្ម​អគ្គីសនី​អា​

តៃ​ដែល​ស្ថិតនៅក្នុង​ឃុំ​អូរ​សោម​ស្រុក​វាលវែង​ក្នុងថ្ងៃនេះ​ពិតជា​មានតម្លៃ​ណាស់​ក្នុងថ្ងៃនេះ​ដោយ​ឯកឧត្តម​បាន ចេញ​សា​ហុយ​ក្នុងការ​ដឹកជញ្ជូន និង​ផ្តល់​ការហូបចុក ជាទី​បញ្ចប់​សូម​ប្រសិទ្ធិ​ពរ​ឲ្យ​ឯកឧត្តម​មាន​កំលាំង​ខ្លាំងក្លា​ប្រាជ្ញា​ឈ្លាសវៃ​សំរេច​រាល់​ភារកិច្ច​ដែល​រាជ​រដ្ឋ​ភិ​បាល​បាន​ប្រគល់ជូន ។​1 2 4