ខេត្តរតនគិរីៈ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ជួញដូរថ្នាំញៀនម៉ាទឹកកកចំនួន១គីឡូក្រាមស្ថិតនៅភូមិកាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤។ មន្ត្រីនគរបាលប្រឆាំងការជួញដូរគ្រឿងញៀនមួយរូបនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាមុនឈានចូលទៅឃាត់ខ្លួនដោយសារមានការសហការណ៍ជាមួយលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងការចង្អុលបង្ហាញពីលោកនួន គឿន ស្នងការ និងស្នងការរង ដឹកនាំកម្លាំងប៉ូលិសសម្ងាត់តាមដានជនសង្ស័យខាងលើអស់រយៈពេលជាយូរមកហើយទុំរាំ
ចាប់ខ្លួនបាន ហើយជនជួញដូរថ្នាំញៀននោះមានឈ្មោះ ឈាវ ទុល ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចារ៉ាយ មានស្រុកកំណើតនៅភូមិញ៉ាង ឃុំញ៉ាង ស្រុកអណ្តូងមាស ព្រមទាំងថ្នាំញៀនប្រភេទម៉ាទឹកកកមួយគីឡូក្រាម នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ហើយជនសង្ស័យសារភាពថាថ្នាំញៀនទាំងអស់នោះខ្លួនមិនបានដឹងទេ ខ្លួនគ្រាន់តែស៊ីឈ្នួលយួរអោយគេ
ប៉ុណ្ណោះ។ សមត្ថកិច្ចបានប្រាប់សារពត៌មានថាជនល្មើសនាំគ្រឿងញៀនចេញពីទឹកដីប្រទេសឡាវ ចូលមកខេត្តរតនគិរី។ សមត្ថកិច្ចបានករសាងសំណុំរឿងជនល្មើសនិងវត្ថុតាងម៉ាទឹកកក១គីឡូក្រាមបញ្ជូនទៅតុលាសាលាដំបូងខេត្តរតនគិរី៕