រថយន្ត​កាមរី​មួយគ្រឿង​បើក​ទៅបុក​ក្មេងប្រុស​កំពុង​ដើរ​ឆ្លង​ថ្នល់ជាតិ​ស្លាប់​នៅ​កន្លែង​កើត​ហរ​តុ​ភ្លាម​

0

ខេត្តបន្ទាយមានជ័យ​ ​ក្មេងប្រុស​ម្នាក់​ត្រូវបាន​រថយន្ត​កាមរី​បើក​ទៅបុក​ពរ​ញ​ទំហឹង​បណ្តាល​ឲ្យ​ក្មេងប្រុស​នោះ​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​ខ​ណះ​ពេល​ក្មេងប្រុស​នេះ​កំពង់ធ្វើដំណើរ​ឆ្លងកាត់​ថ្នល់ជាតិ​។​ហេតុការណ​គោ្ះ​ថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅវេលា​ម៉ោង​៧ .៤៥​នាទី​ព្រឹក​ថ្ងៃទី ២៨​ខែសីហា​ឆ្នាំ​២០១៤​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩​ស្ថិត​ក្នុងភូមិ បន្ទាយ​ទី​១​ឃុំ​ទួល​ពង្រ​ស្រុក​មា​៉​ឡៃ​ខេត្ត​ ​បន្ទាយមានជ័យ​។​image (1)

តាម​ប្រភព​ព៌​ត័​មាន​ពី​សម​ត្ត​កិច្ច​ស្រុក​ម៉ាឡៃ​បាន​ប្រាប់​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ​ឡៅ​ផាណិត​ប្រុស​អាយុ​១៥​ឆ្នាំ​រស់នៅ​ភូមិ​ភ្នៀ​ត​សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​ប្រភព​ព៌​ត័​មានបាន​បញ្ជាក់​បន្តថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថ​យន្តកា​មា​៉​រី​មួយគ្រឿង​ផលិត​នៅ​ឆ្នាំ​១៩៩៣​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​២A៩៨៩៧​បាន​បើក​យ៉ាង​លឿន ពី​ជើង​ទៅ​ត្បូង​បើក​ចេញពី​កូនដំរី​ឆ្ពោះទៅ​ស្រុក​មា​៉​ឡៃ​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្របពេលនោះ​មាន​image (2)

ក្មេង​ប្រុង​បាន​ដើរ​ឆ្លងកាត់​ថ្នល់ជាតិ​ក៏​បុក​ស្លាប់​ភ្លាម​នៅ​និង​កន្លែងកើតហេតុ​តែម្តង​។​ចំណែក​ជន បង្ករ ឈ្មោះ សឹ​ុ​ង លី ភេទ ប អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កូនដំរី​សង្កាត់​និមិត្ត ក្រុង​បោ​៉​យ​ប៉ែត ខេត្ត បន្ទាយមានជ័យ​។​ប៉ូ​លី​ល​ចរាចរ​ស្រុក​មា​ឡៃ​បាន​ប្រាប់​ឲ្យ​ដឹងថា ទាំង​រថយន្ត​និង​ជនបង្ករ​ឃាត់ទុក​កន្លែង​អធិការ​ស្រុក​មា​៉​ឡៃ​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​