(កំពង់ធំ) :វេលាម៉ោង១៨:៣០ នាទី នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃអធិដ្ឋាន ស្រុកប្រាសាទបល្ល័ង្ក បានឃាត់ជនសង្ស័យជាលោកសង្ឃមួយអង្គរ ចាប់ផ្សឹកភ្លាមៗ បន្ទាប់ពីបានធ្វើ សកម្មភាពចាប់រំលោភ សេពសន្ថវ: លើកុមារីឈ្មោះ ស.ព អាយុ១៤ឆ្នាំ រស់នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ។
សមត្ថកិច្ចនគរបាល ស្រុកប្រាសាទបល្ល័ង្ក ក្រោយទទួលបានបញ្ជារផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងព្រហ្មទណ្ឌស្រុកបានឃាត់ ជនសង្ស័យ
ឈ្មោះ លី ទ្រី អាយុ៤៤ បួសជាសង្ឍនៅវត្តសុវណ្ណគីរីសេរីរតនារាម ហៅវត្តខ្វាន់ទៀង ត្រូវបានចាប់ផ្សឹកភ្លាមៗ
តាមការបញ្ជាក់ពីសមត្ថកិច្ច ថា លោកសង្ឃ ឈ្មោះ លី ទ្រី គង់នៅវត្តខ្វាន់ទៀង បានណាត់ជួបនារី ឈ្មោះ ស.ព រស់នៅជិតវត្ត បានបបួលគ្នារួមភេទនៅចំណុចខាងលើ។ ម្តាយបានបាត់កូនស្រីយូរពេកក៍ទៅផ្តឹងសមត្ថកិច្ចនគរបាលជួយស្វែងរក ក៍ប្រទះឃេីងកំពុងនៅក្នុងវត្តជាមួលោកសង្ឃខាងលេីនេះ។
សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដេីម្បីធ្វេីការដោះស្រាយទៅតាមនិតីវិធីច្បាប់៕





































