ប្រជាពលរដ្ឋរស់នៅភូមិកំពង់រាំងបានដាក់ពាក្យបណ្ដឹងទៅសាលាឃុំស្វាយជ្រំុអំពីករណីលក់បឹងសាធារណៈរបស់រដ្ឋ ហៅមកដោះស្រាយហើយ បែរជាលើកពេលទៅវិញ ធ្វើឲ្យប្រជាពលរដ្ឋខកចិត្ត

កំពង់ឆ្នាំង: ប្រជាពលរដ្ឋជាង១០គ្រួសារនៅរស់ភូមិកំពង់រាំង ឃុំស្វាយជ្រុំស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២១នេះបានសំដែងការខកចិត្តយ៉ាងខ្លាំង ខណៈពេលដែលពួកគាត់បានដាក់
ពាក្យប្ដឹងអាជ្ញាធរភូមិនិងជនខិលខូចដែលបាននាំគ្នាលក់ត្រពាំងគោឈ្មោលជាដីសាធារណៈរបស់រដ្ឋ ដែលនៅព្រឹកថ្ងៃទី២១ខែធ្នូនេះបានចេញលិខិតហៅប្រជាពលរដ្ឋមកប្រជុំដោះស្រាយ ហើយបែរជាលើក ពេលទៅថ្ងៃក្រោយវិញ។

ប្រជាពលរដ្ឋជាម្ចាស់បណ្ដឹងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ក្នុងនោះបាននាំក្រុមអ្នកសារព័ត៌មានយើងទៅបង្ហាញត្រពាំងគោឈ្មោលដែលត្រូវគេលក់នោះ ដោយបាននិយាយឲ្យដឹងថា ត្រពាំងគោឈ្មោលនេះមានទំហំជិត១ហិកតា គឺជាត្រពាំងសាធារណៈដែលប្រជាពលរដ្ឋក្នុងភូមិធ្លាប់បានអាស្រ័យផលតាំងពីបូរាណ រហូត
មក ដូចជាបូមទឹកដាក់ស្រែ នឹងជាត្រពាំងទឹកដែលសំរាប់សត្វគោក្របីអ្នកនៅក្នុងភូមិផឹកទឹក និងមកពីភូមិផ្សេងៗជាពិសេសនៅរដូវប្រាំងខាងមុខនេះ។

ស្រាប់តែនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ មានលិខិតលក់ទិញត្រពាំងនេះ១ ច្បាប់
គឺអ្នកលក់ឈ្មោះលោកប្រាក់ សំអូប និងលោកស្រី សុខ សួរ មានទីលំនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានលក់ទៅឱ្យ លោក ម៉ៅ សំអាត ទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ក្នុងទំហំដី ២២.៧២៥ ម៉ែត្រ ការ៉េ ខណៈដែលដីត្រពាំងគោឈ្មោលនេះ មានទំហំ តែជិត ១ ហិកតាតែ ប៉ុណ្ណោះ គឺការលក់ទិញនេះ រំលោភយកទាំងដីស្រែរបស់ប្រជាពលរដ្ខជាង ១ហិកតាដែលមានប័ណ្ណកម្មសិទ្ធ ថែមទៀត ដែលប្រជាពលរដ្ឋជាម្ចាស់ស្រែកំពុងតែប្ដឹងនៅតុលាការខេត្ត ។ ដោយឡែកនៅព្រឹកថ្ងៃទី ២១ ខែធ្នូនេះ គេពិនិត្យឃើញដើមឈូកក្នុងត្រពាំងនេះផ្នែកខាងត្បូងបានងាប់មួយចំនួនទៀតផងដែរ ។

ករណីខាងលើនេះប្រជាពលរដ្ឋជាម្ចាស់បណ្ដឹង និងដែលសុទ្ធតែជាអ្នកមានដើមកំណើតនៅភូមិកំពង់រាំង សូមសំណូមពរលោកមេឃុំស្វាយជ្រុំ មោកភាពលិខិតទិញលក់ខាងលើនេះចោល ដោយសូមរក្សាទុកត្រពាំងនេះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឌសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអាស្រ័យផលដូចដើមវិញ ប្រជាពលរដ្ឋម្ចាស់បណ្តឹងនៅក្នុងភូមិកំពង់រាំងឲ្យដឹងថា កន្លងមកពួកគាត់ក៏បានដាក់បណ្ដឹងទៅឯកឧត្តមអភិបាលខេត្តជាង៣ខែមកហើយដែរប៉ុន្តែអាជ្ញាធរខេត្តមិនទាន់បានដោះស្រាយ ដូចនេះពួកគាត់សូមសំុណូមពរអាជ្ញាធរស្រុកនិងខេត្តមេត្តាជួយពន្លឿនការដោះស្រាយករណីខាងលើនេះ និងស្នើសុំចាត់វិធានការដល់អ្នកលក់និងអ្នកទិញត្រពាំងសាធារណៈរបស់រដ្ឋតាមផ្លូវច្បាប់ ដើម្បីជាការ
ព្រមានដល់អ្នកផ្សេងៗទៀតកុំអោយយកគំរូតាម ។ទាក់ទងនឹងករណីខាងលើនេះលោកយី ភួន មេឃុំស្វាយជ្រុំ នៅរសៀលថ្ងៃទី២១ខែធ្នូនេះបានបញ្ជាក់តាមទូរស័ព្ទថា ព្រឹកមិញលោកជាប់ទៅប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីទទួលយកអាវរងាមកចែកជូនប្រជាពលរដ្ឋទើប លើកការ
ប្រជុំដោះស្រាយរឿងនេះទៅថ្ងៃក្រោយ ។

ដោយឡែក ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្ត បានបញ្ជាក់ថាការងារខាងលើនេះឯកឧត្តមបានបញ្ជូនឯកសារ ជូនឯកឧត្តមសាន់ យូ អភិបាលរងខេត្ត រួចហើយនៅព្រឹកនេះ អោយជួយដោះ
ស្រាយព្រោះថា កន្លងមកឯកឧត្តម មានកិច្ចការច្រើនមិនបានដោះស្រាយ ៕
សុខ គឹមសៀន