​ព្រះ​ស​ង្ឈ​មួយអង្គ គង់នៅ​វត្ត​ទួល​ខ្សាច់ ហៅ​កោះ​ផ្តៅ ត្រូវ​ខ្សែភ្លើង​ឆក់ បណ្តាល​ឲ្យ​សុ​គត់​ភ្លាមៗ​

0

​កំពត់ ​ ​ព្រះ​ស​ង្ឈ​មួយអង្គ​ត្រូវ​ខ្សែភ្លើង​ឆក់ បណ្តាល​ឲ្យ​សន្លប់ ហេតុការណ៍​នេះ បានកើត​ទ្បើង នៅវេលា ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៤ ស្ថិតក្នុង​វត្ត​ទួល​ខ្សាច់ ហៅ​កោះ​ផ្តៅ ស្ថិតក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច ខេត្តកំពត ។​ ​ ​តាម​ព្រះ​ពុទ្ធិការ របស់​ព្រះចៅអធិការ​វត្ត​ទយ​ល​ខ្សាច់ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នៅក្នុង​អាង​អស់​ទឹក​ប្រើប្រាស់ រួចហើយ​ព្រះ​ស​ង្ឈ​អង្គ​នោះ បាន​ត​ខ្សែភ្លើង​ដោត​ម៉ូ​ទ័​រ ដើម្បី​បូមទឹក​ក្នុង​ស្រះ​ដាក់​អាង ក៏ត្រូវ​ខ្សែភ្លើង​ឆក់​សន្លប់​បាត់មាត់​មួយ​រំពេច ពេល​ឃើញ​ដូច​នោះ ព្រះចៅអធិការ បាន​ហៅ​ទ្បាន​ពេទ្យ​សង្គ្រោះបន្ទាន់ មក​ដឹក​ព្រះ​ស​ង្ឈ​អង្គ​នោះ​ទៅ​មន្ទីរពេទ្យបង្អែក 2 (3)

ស្រុក​កំពង់ត្រាច ដើម្បី​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល ដឹក​ដល់​មន្ទីរពេទ្យ ព្រះ​ស​ង្ឈ​អង្គ​នោះ ត្រូវ​ដាច់ខ្យល់​សុ​គត់​បាត​ទៅហើយ ទោះបី​យ៉ាងនោះ​ក៏ដោយ ក៏​ក្រុម​គ្រួ​ពេទ្យ​ខំ​ជួយសង្គ្រោះ​ដែរ តែ​ជួយ​មិនបាន​ទ្បើ​យ ដោយ​អស់ព្រះជន្ម​ទៅហើយ ។​ ​ ​3 (2)

ប្រភព​ព័ណ៌​មានបាន​ឲ្យ​ដឹងថា ព្រះអង្គ​ស​ង្ឈ​អង្គ​នោះ មាន​នាម ង៉ុ​យ ប៉ែត ហៅ យ៉ាង មាន​ព្រះ​ជន្មាយុ​២០​វស្សា គង់នៅ​វត្ត​ទួល​ខ្សាច់ ស្ថិតក្នុង​ភូមិ​កោះ​ផ្តៅ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។​ ​ ​ក្រោយពី​ដឹងថា​ព្រះ​ស​ង្ឈ​អង្គ​នោះ​សុ​គត់ ក្រុមគ្រួសារ​ក៏បាន​ដឹក​សាកសព ទៅ​ស្រុកកំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕