កំពង់ធំ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចកងរាជវុធហត្ថខេត្ត សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បង្រ្កាបបានម៉ូតូសណ្តោងរម៉កដឹកជញ្ជូនផលអនុផលព្រៃឈេី១គ្រឿង ដោយមានការសម្របសម្រួលពីរ លោក សាយ វាសនា ព្រះរាជអាជ្ញារង
អយ្យការអមសាលាដំបូងខេត្ត ។ បង្រ្កាបនិង រឹបអូសឈេីឃ្នៀបបានចំនួន ៣៥សន្លឹក ប្រភេទឈេីស្រឡៅ ដែលឈ្មួញទម្លាក់ទុកនៅក្នុងដីឡូប្រជាពលរដ្ឋនៅតាមភូមិ និងម៉ូតូសណ្តោងរម៉ក១គ្រឿង ក្រុមឈ្មួញ មានគោលបំណងបេីកម៉ូតូសណ្តោងរម៉ករត់ ពីរការបង្រ្កាបរបស់សមត្ថកិច្ច ។
ប្រភពដដែលបានបន្តឲ្យដឹងថាម៉ូតូសណ្តោងរម៉កដឹកជញ្ជូនផលអនុព្រៃឈេីនេះធ្លាប់សមត្ថកិច្ច សង្កាត់រដ្ឋបាលព្រៃឈេីកំពង់ស្វាយ បង្រ្កាបបានម្តងរួចមកហេីយ ព្រមទាំងបានតដៃ ជាមួយសមត្ថកិច្ចទៀត ឈើទាំងនេះដឹកចេញពីទឹកដីខេត្តព្រះវិហារ គោលដៅយកមកលក់បន្តនៅស្រុកតាំងគោក ខេត្តកំពង់ធំ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចសហការគ្នាឃាត់បាន នៅភូមិស្វាយកាល ឃុំកកោះ ស្រុកសន្ទុក។
បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង រង់ចាំចំណាត់ការបន្តតាមនីតិវិធី។





































