យុវជន​ម្នាក់ ទៅ​ខ្ចី​ម៉ូតូ​គេ ពេល​ឃើញ​ម្ចាស់​គេ​ដេកលក់ បែកគំនិត​លួច​យកទៅ​ប​ញ្ចំ ច្រៀង​ខារ៉ាអូខេ​

0

​តាកែវ៖ ​ ​យុវជន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច ស្រុក​គីរីវង់ ចាប់ខ្លួន​កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​តុលាការខេត្ត ដោយសារតែ​យុវជន​រូបនោះ បាន​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​មួយគ្រឿង ស្ថិតក្នុង​ភូមិ​ព្រាល ឃុំ​សោម ស្រុក​គីរីវង់ ខេត្តតាកែវ កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៤ ហើយ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​បាន កាលពី​ថ្ងៃទី​២៧ ខែសីហា និង​បាន​បញ្ជូន​ជនសង្ស័យ​រូបនេះ ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នំ​២០១៤ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ។​ ​2 (1)

លោក យុគ សារ៉ាត់ អធិការ​ស្រុក​គីរីវង់ បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ សៀន ក្រៀម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រាល ឃុំ​សោម ស្រុក​គីរីវង់ ខេត្តតាកែវ ចំណែក​ម៉ូតូ​ម៉ាក គុប​មូល ព​ណ័​ទឹកប៊ិច ម្ចាស់​ឈ្មោះ ស្រើប ផាន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​តា​ផាន់ ឃុំ​ព្រៃ​យុថ្កា ស្រុក​កោះអណ្តែត ខេត្តតាកែវ ។ ​

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព ចូល​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ខាងលើ ពិតប្រាកដ​មែន ដោយ​ខឹង​ម្ចាស់​ដេកលក់ ស្រែកហៅ​មិន​ភ្ញាក់ រូបគេ​ក៏​លួច​យក​ម៉ូតូ​នោះ​ទៅ​ប​ញ្ចំ​យកលុយ ហៅ​ពួកម៉ាក​ទៅ​ច្រៀង​ខារ៉ាអូខេ​អស់​ទៅ ៕