ប្រជាកសិករប្រមូលផលស្វាយកែវរមៀតក្នុងមួយឆ្នាំចំនួន ៥០ទៅ៦០តោនក្នុងមួយឆ្នាំ លក់ក្នុងទីផ្សារ០១គឺឡូក្រាម តម្លៃ ១០០០រៀល

កំពង់ធំ៖ប្រជាកសិករលោក ស៊ឹង រិត រស់នៅភូមិ អូរពកសាមគ្កី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ខេត្តកំពង់ធំ ការប្រមូលផលស្វាយកែវរមៀតនេះក្នុងមួយឆ្នាំប្រមូលបានពីរដង ក្នុងមួយវគ្គចំណេញបានចន្លោះពី ១៣លានរៀលរហូតដល់២០លានរៀលឯណោះ ក្នុងផ្ទៃដីរបស់គាត់មានជាង ២ហិកតា ពូជស្វាយកែវរមៀត មានចំនួន៥០០ដើម។ 

រូបលោកបានបន្តទៀតថា ការដាំពូជស្វាយកែវរមៀតនេះរយៈពេល ៥ឆ្នាំហើយហើយគាត់បានប្រមូលផលបានពីរឆ្នាំ តាំងរូបលោក និងគ្រួសារ ចាប់ផ្ដើមការដាំដុះ នៅចំការនេះធ្វើឲ្យជីវភាពក្រុមគ្រួសារគាត់មានការធូរស្បើយជាងមុន គាត់អាចឱ្យម្ដាយឪពុកគាត់រស់នៅយ៉ាងស្រួល កូនៗគាត់រៀនបានខ្ពង់ខ្ពស់។

 

     លោកបានបន្ថែមទៀតថា ក្រោយពីមកបង្រៀនសិស្សនៃអនុវិទ្យាល័យ មានរិទ្ធ បានឆ្លៀតមកចាប់ការមើលថែប៉ុណ្ណាដាំដុះ ផលិតជី ថែទាំដើមស្វាយ និងការងារមួយចំនួនទៀត ។ រូបលោកបានបញ្ជាក់ទៀតថា បច្ចេកទេសនៃការដាំពូជស្វាយកែវរមៀតនេះ គឺរូបលោកបានធ្វើការស្រាវជ្រាវ តាម youtube តាមហ្វេសប៊ុក និងបញ្ចេកទេសផ្សេងៗពីអ្នកស្គាល់ក្នុងភូមិ ឥឡូវនេះព្រោះលោកបានបង្កើតជីដោយខ្លួនឯង រហូតទទួលការជោគជ័យនៃការដាំពូជស្វាយកែវរមៀតនេះ ។

     ទន្ទឹមនោះដែរ លោកប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាណ និងនេសាទខេត្តកំពង់ធំ បានប្រាប់ថ្ងៃទី២១ ខែធ្នូនេះថា ពាក់ព័ន្ធនឹងការដំណាំស្វាយនេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យពួកគាត់ មកចុះបញ្ជី ដើម្បីងាយស្រួលរាយការណ៍ទៅកាន់ក្រសួង តើចំការស្វាយមានទំហំប៉ុន្មានហិកតា ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងរកទីផ្សារជូនពួកគាត់បន្ថែមទៀត ។ 

     

     បើសិនជាពួកគាត់មកចុះបញ្ជីឲ្យបានគ្រប់ៗគ្នា គឺមានការមានស្រួលក្នុងការទំនាក់ទំនងគ្នា និងគ្នា ឬក៏មានក្រុមហ៊ុនផ្សេងៗ ចង់បានស្វាយរបស់គាត់ តើការដាំ ផ្លែទាំងអស់នោះមានបច្ចេកទេសទេ? ដើម្បីងាយស្រួលឲ្យក្រុមហ៊ុន ឬអ្នកចង់បានទៅដល់ទីតាំងរបស់គាត់ផ្ទាល់ ។ ប៉ុន្តែយ៉ាងណាមន្ទីរកសិកម្មជំរុញអោយពួកគាត់បន្ថែម ហើយមន្ទីរបានរៀបចំជាស្រេចក្នុងការផ្តល់បច្ចេកទេសការដាំ ការផលិតផ្លូវអោយបានត្រឹមត្រូវ អោយមានលក្ខណៈស្តង់ដា ៕