រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០១និង ១០នាទីរំលងអាធ្រាត កម្លាំងជំនាញព្រហ្មទណ្ឌ បានធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចសម្ភារះ) នៅចំនុចមុខផ្ទះលេខ៤២ ផ្លូវលេខ៣៣៤ ភូមិ១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
»ជនសង្ស័យឈ្មោះ ជា រតនា ហៅឆើត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖ រើសអេតចាយ (ប្រើប្រាស់ថ្នាំញៀន)។
»វត្ថុតាងចាប់យក៖ ម៉ូតូសន្ដោងរម៉ង០១គ្រឿង, ទ្វារឈើចំនួន០១, ខ្សែភ្លើងមួយចំនួន, សម្ភារះធ្វើសកម្មភាពមួយចំនួនទៀត ។
-បច្ចុប្បន្នជនសង្ស័យ ខាងលើ ឃាត់ខ្លួនបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេង កង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។




































